카테고리: ភាសាខ្មែរ

ចាប់ពីខែមេសា កមារក្រោមអាយុ៦ឆ្នាំទាំងអស់នឹងទទួលប្រាក់មួយសែនវ៉ុន

children-817365_960_720

ចាប់ពីខែមេសាថ្ងៃទី២៥ប្រាក់ឧបត្ថម្ភសម្រាប់កុមារអាយុក្រោម៦ឆ្នាំនឹងត្រូវផ្ដល់អោយកុមារទាំងអស់មួយសែនវ៉ុនក្នុងមួយខែ។

ក្រសួងសុខភាពនិងសង្គមកិច្ច បានបំភ្លឺថា ចាប់ពីខែនេះទៅកុមារអាយុក្រោម៦ឆ្នាំទាំងអស់គឺអាចទទួលបានប្រាក់ឧបត្ថម្ភដោយមិនគិតពីទ្រព្យសម្បត្តិនិងចំណូលរបស់ឪពុកម្ដាយដោយផ្អែកតាមការកែប្រែច្បាប់ប្រាក់ឧបត្ថម្ភកុមារ។

ហេីយចាប់ពីខែកញ្ញាឆ្នាំនេះ ប្រាក់ឧបត្ថម្ភកុមារនឹងពង្រីកដល់កុមារអាយុក្រោម៧ឆ្នាំ។ Continue reading “ចាប់ពីខែមេសា កមារក្រោមអាយុ៦ឆ្នាំទាំងអស់នឹងទទួលប្រាក់មួយសែនវ៉ុន”

សាងសង់ ‘ផ្លូវសន្តិភាពនៅDMZ’

854

រដ្ឋាភិបាលសាងសង់ផ្លូវសន្តិភាពDMZដែលតភ្ជាប់តំបន់៣គឺកូសុង ឆុលវ៉ុន និង ផាជូ ហេីយផ្លូវនេះនឹងត្រូវបេីកអោយតំណេីរការតាមដំណាក់កាលចាប់ពីចុងខែមេសា។

តំបន់កូសុងដែលត្រូវដាក់អោយសាកល្បងមុនគេនោះគឺចាប់ពីតំបន់ប៉មដំណាងអោយការរួបរួមដែលកាត់តាមផ្លូវដែកបណ្ដោយឆ្នេរទៅដល់ ប៉មភ្នំគឹមកាំង ហេីយកន្លែងដេីរទស្សនាមានបំរេីរថយន្ដដឹកអ្នកដំណេីរដោយឡែកទៀត។

ផ្លូវសន្តិភាពDMZត្រូវដំណេីរការមិនអោយប៉ះពាល់ដល់ជីវៈចម្រុះនោះទេ ហេីយសម្រាប់ភ្ញៀវទេសចរណ៍នឹងត្រូវទទួលការពារសុវត្ថិភាពដោយពលទាហាននៅទីនោះ។

Continue reading “សាងសង់ ‘ផ្លូវសន្តិភាពនៅDMZ’”

អាត្រាកំណើតទារកមានការធ្លាក់ចុះយ៉ាងគំហុកម្ដងទៀតនៅក្នុងខែមករា

baby-256857_960_720

ចំនួនអាត្រាកំណើតទារកគិតត្រឹមខែមករាឆ្នាំនេះដូចនឹងឆ្នាំមុនគឺមានការថយចុះយ៉ាងខ្លាំង។ បើយោងតាមរបាយការណ៍បង្ហាញដោយក្រសួងស្ថិតិអំពីនិន្នាការប្រជាជនសម្រាប់ខែមករាកាលពីថ្ងៃទី២៧ខែមីនា ឃើញថា អាត្រាកំណើតទារកក្នុងខែមករាមានចំនួន៣០,៣០០នាក់ដែលថយចុះតិចជាងខែមករាឆ្នាំមុនចំនួន៦.២% គឺជាការថយចុះយ៉ាងខ្លាំងក្នុងខែមករា។

ស្ថានភាពនៃការថយចុះអាត្រាកំណើតទារកបន្តថយចុះរហូតដល់ខែទី៣៤។

សម្រាប់ចំនួនចុះសំបុត្រអាពាហ៍ពិពាហ៍ក្នុងខែមករាមានចំនួន២១,៣០០នាក់ថយចុះជាងឆ្នាំទៅមួយឆ្នាំចំនួន ១២.៧%  ហើយក្រោយពីចាប់ផ្ដើមចុះស្ថិតិឆ្នាំ១៩៨១មក ក្នុងខែមករាមានការថយចុះយ៉ាងខ្លាំង។ Continue reading “អាត្រាកំណើតទារកមានការធ្លាក់ចុះយ៉ាងគំហុកម្ដងទៀតនៅក្នុងខែមករា”

ចាប់ពីខែមេសា ម៉ាតដែលប្រើប្រាស់ថង់ប្លាស្ទិចប្រើមួយដងនឹងត្រូវបង់ប្រាក់ពិន័យ

shopping-874974_960_720

ចាប់ពីខែមេសាទៅប្រសិនបើម៉ាតលក់ទំនិញធំៗប្រើប្រាស់ថង់ប្លាស្ទិចប្រើមួយដងនឹងត្រូវបង់ប្រាក់ពិន័យរហូតដល់បីលានវ៉ុន។

ហាងនិងម៉ាតដែលត្រូវបានកំណត់នោះមានដូចជា ម៉ាតលក់ទំនិញធំៗ ហាងលក់ទំនិញ​ និង ហាងលក់គ្រឿងអេឡិចត្រូនិច្ចផ្ទះបាយជាដើមដែលជាហាងមានទំហំចាប់ពី១៦៥ម៉ែត្រការ៉េឡើងទៅ។

បំរាមនេះមិនមែនជាការមិនអោយប្រើជាដាច់ខាតនោះទេ ប៉ុន្ដែប្រសិនបើស្ថិតក្នុងកំណត់ដែលបានហាមគឺមិនអាចប្រើប្រាស់បានជាដាច់ខាត។

ចំពោះថង់ដែលមានសារធាតុដែលត្រូវបានទទួលស្គាល់នោះគឺត្រូវបានអនុញាតិអោយប្រើប្រាស់។ 

ថង់ទូទៅដែលតូចជាង ០.៥ ឬថង់សម្រាប់ច្រកអីវ៉ាន់ធំៗដែលលើសពី៥០ គឺអនុញាតិអោយប្រើប្រាស់។ 

ចំណែកដុំទឹកសណ្ដែកដែលមានជាតិទឹក ឬត្រី បន្លែដែលមានដី ផ្លែឈើដែលថ្លឹងសម្រាប់លក់ ការ៉ែមដែលឆាប់រលាយគឺអាចប្រើថង់ជាទ្រនាប់ខាងក្នុងបាន។

សម្រាប់វត្ថុដែលអាចនឹងជ្រាប់ទឹកនោះអាចប្រើថង់មួយជាន់ទៀតសម្រាប់ទ្រាប់បាន។ 

ចំពោះផ្សារធម្មតានិងតូបលក់ទំនិញតូចឺដែលមិនមានការដាក់កំណត់នោះអាចប្រើប្រាស់ថង់ផ្លាស្ទិចនិងថង់ដាក់អីវ៉ាន់ទូទៅមួយរយៈខ្លីបាន។ Continue reading “ចាប់ពីខែមេសា ម៉ាតដែលប្រើប្រាស់ថង់ប្លាស្ទិចប្រើមួយដងនឹងត្រូវបង់ប្រាក់ពិន័យ”

លោកប្រធានាធិបតី មូនជេអុីន អញ្ជើញទៅទស្សនៈកិច្ចនៅប្រទសអាសុីអាគ្នេយ៍៣ប្រទេស

54198835_2309078199380407_1545552232097775616_n

ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែមិនាលោកប្រធានាធិបតី មូនជេអុីនបានអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេស ប្រុយណេ ប្រទេសម៉ាឡេសុី និង ប្រទេសកម្ពុជា។

តាមរយៈការទស្សនៈកិច្ចរបស់លោកប្រធានាធិបតី មូន លើកនេះ ដែលធ្វើឡើងជាបន្ដបន្ទាប់ក្នុងគោលនយោបាយពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាសុីអាគ្នេយ៍បន្ទាប់ពីឡើងកាន់តំណែងនោះ គឺដើម្បីធ្វើអោយត្រូវនឹងការរីកលូតលាស់នៃវិស័យឧស្សាហកម្មដែលមានសក្ដានុពលខ្ពស់។

លោកប្រធានាធិបតីមូនបានអញ្ជើញចុះសួរសុខទុក្ខក្រុមបុគ្គលិកដែលកំពុងបំពេញការងារនៅក្នុងរោងចក្រឧស្សាហកម្ម ដេរីម ក្នុងកំឡុងពេលទស្សនៈកិច្ចក្នុងប្រទេសប្រ៊ុយណេ ហើយសម្រាប់ការបំពេញទស្សនៈកិច្ចក្នុងប្រទេសម៉ាឡេសុីវិញ លោកប្រធានាធិបីមូន បានអញ្ជើញចូលរួមការតាំងពិពណ៍ ‘ហាល់ល្យូ-ហាល់ឡាល់’ផងដែរ។ ហើយនៅក្នុងការអញ្ជើងទៅទស្សនៈកិច្ចនៅប្រទេសកម្ពុជាលោកប្រធានាធិបតីមូនមានការផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និង កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាដើម។ ហើយក្នុងពេលនោះដែរលោកប្រធានាធិបតីក៏បានអញ្ជើងទៅទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដែលជាសម្បតិបិតិកភណ្ឌពិលោកផងដែរ។ 

រដ្ឋាភិបាលកូរ៉េបានកំពុងរៀបចំទទួលបើកកិច្ចប្រជុំផ្លូវការពិសេសសម្រាប់ប្រទេសកូរ៉េ និង​ ប្រទេសអាសុីអាគ្នេយ៍នៅក្នុងខែវិច្ចកា ដើម្បីប្ររព្ធទិវាអនុស្សាវរីយ៍លើកទី៣០នៃការចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងរវាងប្រទេសកូរ៉េ និង​ បណ្ដាប្រទេសអាសុីអាគ្នេយ៍។

នៅក្នុងការបើកពិធីប្រជុំផ្លូវអន្ដរជាតិជាលក្ខណៈទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី មូនជេអុីនលើកនេះ មានការរំពឹងទុកថានឹងមានការចូលរួមពីបណ្ដាប្រទេសទាំង១០នៃបណ្ដាប្រទេសអាសុីអាគ្នេយ៍។ Continue reading “លោកប្រធានាធិបតី មូនជេអុីន អញ្ជើញទៅទស្សនៈកិច្ចនៅប្រទសអាសុីអាគ្នេយ៍៣ប្រទេស”

ពលករពលការិនីបរទេសស្នេីអោយរដ្ឋាភិបាល ត្រូវតែផ្ដល់ការធានាចំពោះសិទ្ធិមូលដ្ឋាន

54255216_2159282257500068_3817992670765121536_n

កាលពីថ្ងៃទី១៧ ខែមិនា មុនពេលប្រារព្ធទិវានៃថ្ងៃលុបបំបាត់ការរេីសអេីងជាតិសាសន៍ពិភពលោក ក្រុមពលករពលការិនីបរទេសជាច្រេីនបានប្រមូលផ្ដុំគ្នានៅតាមកន្លែងនានាជាច្រេីនក្នុងទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េ ដេីម្បីបេីកការតវាទាមទារអោយរដ្ឋាភិបាលផ្ដល់ការធានាចំពោះសិទ្ធិមូលដ្ឋានដល់ពួកគេ។

នៅក្នុងការធ្វេីការតវាទាមទារនោះ មានការស្នេីចំពោះបញ្ហាដែលពួកគេទទួលការរងគ្រោះដូចជា ជំពាក់ប្រាក់ខែ ការទទួលស្គាល់គ្រោះថ្នាក់ឧស្សាហកម្ម និងការបៀតបៀនកេរ្ដិ៍ខ្មាសជាដេីម។

ក្រុមពលករពលការិនីបរទេសទាំងអស់បានស្រែកតវាជាសំលេងខ្លាំងៗថា “ត្រូវគោរពសិទ្ធិរបស់ពលករពលការិនីបរទេស ត្រូវបញ្ឈប់ការរេីសអេីងជាតិសាសន៍ទាំងឡាយដែលជាពលករពលការិនីបរទេស ត្រូវផ្ដល់សច្ចានុម័តការព្រមព្រៀងគោរពសិទ្ធិពលករពលការិនីបរទេសនៅអង្គការសហប្រជាជាតិUN។ Continue reading “ពលករពលការិនីបរទេសស្នេីអោយរដ្ឋាភិបាល ត្រូវតែផ្ដល់ការធានាចំពោះសិទ្ធិមូលដ្ឋាន”

ជនអន្តោបរវេសន៍ជាអ្នកវិនិយោគមានសិទ្ធិស្នាក់នៅអចិន្រ្តៃ ៩៣%ជាជនជាតិចិន

visa-3653492_960_720

ការសិក្សាបានអោយដឹងថាជនអន្តោបរវេសន៍ជាអ្នកវិនិយោគមានសិទ្ធិស្នាក់នៅអចិន្រ្តៃជាជនបរទេសក្នុងប្រទេសកូរ៉េភាគច្រេីនជាជនជាតិចិន។

បេីយោងតាមការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវនិន្នាការជនអន្តោប្រវេសន៍ហៅកាត់ថា IOM ស្ដីអំពី’និន្នាការជនអន្តោប្រវេសន៍ក្នុងប្រទេសកូរ៉េ’បានអោយដឹងថា ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៧ ជនបរទេសដែលទទួលវីសាស្នាក់នៅ(F-2)តាមរយៈច្បាប់ជនអន្តោបរវេសន៍ជាអ្នកវិនិយោគមានមានចំនួន ១,៩០១ ហេីយក្នុងនោះចំនួនជនបរទេសដែលទទួលបានវីសាស្នាក់នៅអចិន្រ្តៃមានចំនួន១៧០។

ប្រសិនបេីពិនិត្យសញ្ជាតិនៃជនបរទេសតាមប្រទេសនិមួយៗដែលទទួលសញ្ជាតិអចិន្រ្តៃជនជាតិចិនមានចំនួន ១៦២(៩៣%) កម្ពុជា(៣) ហុងកុង(២) អាមេរិក(២) និង ណូវេ(១)។ Continue reading “ជនអន្តោបរវេសន៍ជាអ្នកវិនិយោគមានសិទ្ធិស្នាក់នៅអចិន្រ្តៃ ៩៣%ជាជនជាតិចិន”