카테고리: ភាសាខ្មែរ

ទីក្រុងសេអ៊ូល៖ ឧបត្ថម្ភអោយមានកន្លែងស្នាក់នៅបណ្ដោះអាសន្ន និង ការការពារសិទ្ធដល់ជនអន្ដោសប្រវេសន៍និងជនភាសខ្លួន

333

ទីក្រុងសេអ៊ូលបានផ្ដល់ទីលំនៅបណ្ដោះអាសន្នដល់អ្នកមានដែលមិនមានទីលំនៅប្រកបដោយសុវត្តិភាពដូចជាជនអន្ដោសប្រវេសន៍និងជនភាសខ្លួនជាដើម។ នៅឆ្នាំ២០១៨នេះសាលាក្រុងក៏បានបំផុសបំផុលដល់បណ្ដាស្ថាប័ណ្ណឯកជនអំពីគ្រប់គ្រងទំលំនៅបណ្ដោះអាសន្ននិងការការពារសិទ្ធរបស់ជនអន្ដោសប្រវេសន៍និងជនភាសខ្លួនផងដែរ។

ក្នុងគម្រោងដែលផ្សព្វផ្សាយនោះមាន ការផ្ដល់ការការពារសិទ្ធិរបស់ជនអន្ដោសប្រវេសន៍និងជនភាសខ្លួន ការផ្ដល់ទីលំនៅបណ្ដោះអាសន្នដល់ជនអន្ដោសប្រវេសន៍និងជនភាសខ្លួន ហើយគម្រោងទាំងពីរនេះត្រូវផ្ដល់ជាថវិការ២រយលានវ៉ុន។

ចំពោះអង្គការក្រៅរដ្ឋាភិបាល ឬក៏ក្រុមហ៊ុនឯកជនដែលមានការិយាល័យនៅក្នុងទីក្រុងសេអ៊ូលដែលមានបំណងចង់ចូលរួមសកម្មភាពការពារសិទ្ធិនិងដំណើរការទីលំនៅបណ្ដោះអាសន្នដល់ជនអន្ដោសប្រវេសន៍និងជនភាសខ្លួននោះ អាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី ២៨ ខែគុម្ភៈ។

សម្រាប់ពត៌មានលម្អិតអំពីគម្រោងនិងលំនាំក្រដាសដាក់ពាក្យអាចស្វែងរកមើលបាននៅគេហទំពរសាលាក្រុងសេអ៊ូល www.seoul.go.kr គេហទំពរហាន់អ៊ូលថារី www.mcfamily.or.kr និង គេហទំពរ គ្លប៊លសិនធើ global.seoul.go.kr

ក្រសួងយុត្តិធម៌៖ កែប្រែគោលការណ៍ទិដ្ឋការ(វិសា)ដើម្បីទាក់ទាញនិស្សិតពូកែ

book-3044874_640

ក្រសួងយុត្ដិធម៌បានប្រាប់អោយដឹងកាលពីថ្ងៃទី២១ថា ចាប់ពីថ្ងៃទី១ ខែមិនានឹងកែប្រែគោលនយោបាយទិដ្ឋការដើម្បីទាក់ទាញធនធានដែលមកពីបរទេស។ សម្រាប់ខ្លឹមសារលម្អឹតមានដូចខាងក្រោម៖

បង្កើនការឧបត្ថម្ភនិស្សិតបរទេសឆ្នើម

-ពង្រីកវិសាសម្រាប់សិស្សបរទេសដែលធ្វើការនិងសិក្សា

: ក្រៅពីនិស្សិតដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េ ត្រូវពង្រីកចំនួននិស្សិតដែលបានជ្រើសរើសដោយរដ្ឋាភិបាលមកពីក្រៅប្រទេស និង និស្សិតសិក្សាផ្នែកវិទ្យាសាស្រ្ដ ដែលជ្រើសរើសដោយសាកលវិទ្យាល័យ

– អនុញាតិពិសេសសម្រាប់សកម្មភាពផ្សេងៗក្រៅពីសិទ្ធជានិស្សិតបរទេស

: អនុញាតិអោយនិស្សិតមានសិទ្ធធ្វើជាអ្នកស្រាវជ្រាវនៅតាមគ្រឹស្ថានដែលនៅក្រោមរដ្ឋាភិបាលក្រៅពីសាលា ដែលខុសពីពេលមុនធ្លាប់ត្រូវបានអនុញាតិអោយមានសិទ្ធធ្វើជាអ្នកស្រាវជ្រាវតែនៅក្នុងសាលាប៉ុណ្ណោះ

ពង្រីកក្នុងការផ្ដល់ភាពងាយស្រួលអំពីការរស់នៅដល់និស្សិត

–  បង្កើតភាពទូលំទូលាយចំពោះមធ្យោបាយបញ្ជាក់សមត្ថភាពហិរញវត្ថុផ្ទាល់ខ្លួន

: ទទួលស្គាល់ការបញ្ជាក់នូវការមានប្រាក់នៅក្នុងកុងធនាគារជាមធ្យមលើសពីមួយលានវ៉ុនក្នុងមួយខែសម្រាប់ដកលុយនិងដាក់លុយជាប្រចាំនៅក្នុងកុងធនាគារពេលចុះឈ្មោះធ្វើលេខកុងធនាគារ

– ផ្ដល់ការអនុវត្តន៍ច្បាប់ថ្មីៗចំពោះសមត្ថភាពហិរញវត្ថុផ្ទាល់ខ្លួន

:  ផ្ដល់ការលើកលែងការបញ្ជាក់សមត្ថភាពហិរញវត្ថុចំពោះនិស្សិតដែលត្រូវបានផ្ដល់អាហាររូបករណ៍ដោយរដ្ឋាភិបាល និងនិស្សិតដែលជាជនរួមជាតិនៅក្រៅប្រទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េជាមួយឪពុកម្ដាយ(រួមទាំងជីដូនជីតា)

ពង្រឹកការគ្រប់គ្រងអំពីការទាក់ទាញនិស្សិតនិង សាកលវិទ្យាល័យដែលទាក់ទាញ

–  ពង្រឹកលក្ខ័ណប្ដូរសិទ្ធវិសានិស្សិត 

: ជំនួសអោយមានកំណត់ការប្ដូរសិទ្ធវិសាអ្នកមកលេងរយៈពេលខ្លីទៅជាវិសានិស្សិតនៃប្រទេសចំនួន២១ប្រទេសដែលមានអ្នករស់នៅខុសច្បាប់ច្រើន គឺមានការអនុញាតិអោយសាកលវិទ្យាល័យឆ្នើមក្នុងការគ្រប់គ្រងនិស្សិតអាចចុះឈ្មោះប្ដូរវិសានិស្សិតបាន

– កំណត់ការបន្ដរយៈពេលស្នាក់នៅរបស់សិស្សសិក្សារៈពេលខ្លីដែលខ្វះភាពព្យាយាម

: មិនអោយបន្តរយៈពេលស្នាក់នៅចំពោះអ្នកមានអវត្តមាន៥០% ជំនួសការអនុញាតិអោយបន្ដរយៈពេលស្នាក់នៅ១ដងក្រោយពេលអោយសរសេរលិខិតបញ្ជាក់ហេតុផលនៃការអវត្តមានចំពោះអ្នកមានអវត្តមានក្រោម៧០% តែប្រសិនបើអ្នកមានអវត្តមានក្រោម៧០%ពីរដងជាប់គ្នានឹងមិនត្រូវអនុញាតិអោយបន្ដការស្នាក់នៅទេ

– ពង្រីកវិសាលភាពនៃការកំណត់វិសានៅតាមសាកលវិទ្យាល័យផ្អែកលើការវាយតំលៃការទទួលស្គាល់

:និស្សិតសិក្សាថ្នាក់អនុបណ្ឌិតក៏ស្ថិតនៅក្នុងចំណោមអ្នកមានការកំណត់ចេញវិសាអោយដែរ

– ជំរុញអោយមានការគ្រប់គ្រងកម្មវិធីសិក្សាវគ្គខ្លីអោយមានជាប្រព័ន្ធនៅតាមសាកលវិទ្យាល័យ

: ចំពោះអ្នកសិក្សាវគ្គខ្លីដែលមានវត្ដមានលើសពី៥០%នៅក្នុងកំឡុងពេលវិស្សមកាល នឹងត្រូវអនុញាតិអោយស្នាក់នៅត្រឹមមួយខែគត់គិតចាប់ពីពេលបញ្ចប់រយៈសិក្សា

អនុញាតិអោយមានកម្រិតនៃការងារម៉ោងផ្អែកតាមពិន្ទុសមត្ថភាពភាសាកូរ៉េ

 

– ង្រឹងការកំណត់ធ្វើការងារម៉ោងរបស់និស្សិត

: អ្នកសិក្សាវគ្គខ្លី ត្រូវមានភាសាកូរ៉េកម្រិត ២ឡើងទៅ និស្សិតសិក្សាកម្រិតពិសេស និង សិក្សាជំនាញ៤នៅសាកល២ឆ្នាំ ត្រូវមានភាសាកូរ៉េកម្រិត៣ឡើងទៅ និស្សិតសិក្សានៅសាកលជំនាញ៤ឆ្នាំបាន៣ឆ្នាំឡើងទៅ និង និស្សិតសិក្សាកម្រិត អនុ-បណ្ឌិត ត្រូវមានភាសាកូរ៉េ កម្រិត៤ឡើងទៅជាចាំបាច់

រៀបចំអោយមានច្បាប់ដែលសមរម្យចំពោញការអញ្ជើញគ្រួសារ

– រៀបចំអោយមានច្បាប់លម្អិតចំពោះការអញ្ជើញគ្រួសារឬប្ដីនិងប្រពន្ធ

: អនុញាតិអោយអញ្ជើញគ្រួសារចំពោះនិស្សិតដែលចូលមករស់នៅក្នុងប្រទេសបានរយៈពេល៦ខែ ហើយនៅពេលអញ្ជើងគ្រួសារមកត្រូវមានឯកសារបញ្ជាក់បន្ថែមអំពីការបន្ថែមទីលំនៅដោយលែក និង សមត្ថភាពហិរញវត្ថុ(យ៉ាងហោចត្រូវមានចំណាយប្រចាំថ្ងៃ៧សែនវ៉ុនក្នុងមួយនាក់)

 

“តំបន់គ្មានកងទ័ពDMZ” គឺជាសង្វាក់ទេសចរដែលមានការពេញនិយមបំផុតនៅកូរ៉េសំរាប់ភ្ញៀវបរទេសនាពេលថ្មីៗនេះ

크기변환_20171021-DSC_8616

មានការសិក្សាមួយបានបង្ហាញថាការមកទស្សនានៅតំបន់គ្មានកងទ័ព(DMZ) គឺជាសង្វាក់ទេសចរដែលមានការពេញនិយមបំផុតនៅកូរ៉េសំរាប់ភ្ញៀវបរទេសនាពេលថ្មីៗនេះ។  បើយោងតាមរបាយការណ៍សិក្សាដែលបានធ្វើបទបង្ហាញដោយទីភ្នាក់ងារទេសចរណ៍ក្រោមប្រធានបទ “និន្នាការទេសចរណ៍ល្អពិសិដ្ឋ”កាលពីថ្ងៃទី១៤ ខែគុម្ភះនេះ សង្វាក់ទេសចរណ៍ដែលពេញនិយមសំរាប់ភ្ញៀងបរទេសជាប់ចំណាត់ថ្នាក់លេខ១ គឺ នៅតំបន់គ្មានកងទ័ព និង ឧស្យានអុីមជីនកាក់ តំបន់ផ្លូវឆ្លងកាត់ក្រោមដីទី៣ ស្ពានសេរីភាព និង សាលតាំងពិពណ៌ DMZ ជាដើមដែលភ្ញៀងបរទេសនិយមមកទស្សនា។

សំរាប់ចំណាត់ថ្នាក់ទី២នោះគឺ ទេសចរម្ហូវអាហារលក្ខណៈក្រុមតូច(food tour)ដែលរៀបចំកាលវិភាគសំរាប់៤ម៉ោងនៅពេលយប់ មានដូចជា អាំងសាច់ ឌូប៊ូ ចន់ ម៉ាក់កូលី ជាដើមដែលអាចអោយអ្នកទេសចរភ្លក់រស់ជាតិម្ហូបកូរ៉េបានដោយផ្ទាល់។ ហើយចំណាត់ទី៣នោះគឺការដើរទស្សនាតាមវាំងបូរាណកូរ៉េ និង ផ្សារកូរ៉េជាដើម។ ទី៤គឺការសាកពិសោធន៍ជាមួយ K-pop និង ទី៥ គឺថ្នាក់រៀនធ្វើម្ហូបប្រពៃណីកូរ៉េតនៅក្នុងផ្ទះរស់នៅរបស់ជនជាតិកូរ៉េ។

Continue reading ““តំបន់គ្មានកងទ័ពDMZ” គឺជាសង្វាក់ទេសចរដែលមានការពេញនិយមបំផុតនៅកូរ៉េសំរាប់ភ្ញៀវបរទេសនាពេលថ្មីៗនេះ”

មធ្យោបាយធ្វើដំណើរទៅមើលការប្រកួតកីឡាអូឡាំពិកនៅផ្យ៉ុងឆាង

999

ដើម្បីធ្វើដំណើរទៅមើលការប្រកួតកីឡាអូឡាំពិកនៅផ្យ៉ុងឆាង គឺអាចធ្វើដំណើរតាមប្រភេទរថភ្លើងលឿនKTX និង ឡានក្រុងល្បឿនលឿន។

ប្រសិនបើធ្វើដំណើរតាមរថភ្លើងល្បឿនលឿនKTX គឺអាចធ្វើដំណើរបានចាប់ពីព្រលានយន្ដហោះអន្ដរជាតិអុីនឆុន ទៅដល់ស្ថានីយ កាំងលឹងដោយចំណាយរយៈពេល២ម៉ោង ហើយអាចចុះនៅស្ថានីយជីនប៊ូ និង ស្ថានីយកាំងលឹងដែលនៅកន្លែងប្រកួតកីឡាសំខាន់ៗ។ ប្រសិនបើធ្វើដំណើរតាមឡានក្រុងល្បឿនលឿ​ គឺអាចចុះនៅតាមកន្លែងប្រកួតនិមួយៗដោយអាចធ្វើដំណើរតាមចំណតឡានក្រុងដូចជា ចំណតហ្វុីងគេ ជីនប៊ូ ចុងសន់ ចាំងផ្យ៉ុង កាំងលឹងជាដើម។

ប្រសិនបើចុះនៅស្ថានីយឬចំណតដែលនៅជិតកន្លែងប្រកួតអាចជិះឡានដឹកអ្នកដំណើរចល័តបន្ដរហូតដល់កន្លែងប្រកួត។ ចំពោះឡានដឹកអ្នកដំនើរចល័តអ្ននណាក៏អាចជិះបានដោយឥតគិតថ្លៃដោយមិនចាំបាច់មានសំបុត្រចូលទស្សនាការប្រកួតឡើយ។

ប្រសិនជាចូលប្រើការណែនាំអំពីព្រឹត្តិការណ៍អូឡាំពិកនៅផ្យ៉ុងឆាងនៅគេហទំពរផ្លូវការ ( https://www.pyeongchang2018.com/ko/spectator-guide/infrastructure ) និង កម្មវិធីនៅក្នុងទូរស័ព្ទស្មាត ‘ GO ផ្យ៉ុងឆាង ‘ គឺអាចដឹងអំពីមធ្យោបាយធ្វើដំណើរបានយ៉ាងងាយស្រួល

ហើយមួយវិញទៀតចំពោះនៅក្រុងសេអ៊ូលវិញមានឡានក្រុងបើកជាប្រចាំដោយឥតគិតថ្លៃពីសេអ៊ូលទៅផ្យ៉ុងឆាង និង ពីផ្យ៉ុងឆាងទៅសេអ៊ូល។ អ្នកដែលអាចប្រើប្រាសសេវានេះបាន ទាល់តែជាអ្នកមានសំបុត្រចូលទស្សនាការប្រកួត និង សំដែងឬ ការដាក់តាំងពិពណ៌ ហើយត្រូវតែចុះឈ្មោះជាសមាជិករួចហើយត្រូវកក់សំបុត្រទុកមុនតាមរយៈគេហទំពរទូរស័ព្ទ ‘ផ្យ៉ុងឆាង Eបឺស ( www.e-busnvan.co.kr ) ឬ កម្មវិធីទូរស័ព្ទ ‘eBUS&VAN’។

Continue reading “មធ្យោបាយធ្វើដំណើរទៅមើលការប្រកួតកីឡាអូឡាំពិកនៅផ្យ៉ុងឆាង”

ទីក្រុងសេអ៊ូល៖ ឧបត្ថម្ភ៦លានវ៉ុនដល់កម្មពិធីបុណ្យវប្បធម៌សមាគមន៍បរទេសនៅក្នុងប្រទេស

seoul

សាលាក្រុងសេអ៊ូលបានដាក់ដំណើរការការប្រកាសអំពី ‘ប្រកាសដំណឹងកម្មពិធីបុណ្យវប្បធម៌សមាគមន៍ជនបរទេសរស់នៅក្នុងប្រទេស’ដើម្បីរៀបចំគម្រោងស្វែងយល់អំពីវប្បធម៌សាកលលោកផ្សេងៗដល់ពលរដ្ឋរស់នៅក្នុងទីក្រុង និងពង្រីកកម្មពិធីបុណ្យវប្បធម៌និង សកម្មភាពសមាគមន៍ជនបរទេសដែលកំពុងរស់នៅក្នុងទីក្រុងសេអ៊ូល។ ការចំណាយទៅលើកម្មពិធីបុណ្យដែលសាលាក្រុងបានកំណត់ក្នុងចំនួន៨០% គឺឧបត្ថម្ភរហូតដល់៦លានវ៉ុន។ ចំពោះអ្នកដែលអាចទទួលបានការឧបត្ថម្ភនោះគឺការរៀបចំកម្មពិធីបុណ្យវប្បធម៌ទាក់ទងនិងតន្រ្ដី កីឡា ម្ហូបអាហារ សំលៀកបំពាក់ និង សមាគមន៍ឯកជន ជាដើម ដែលប្រព្រឹត្ដនៅក្នុងទីក្រុងសេអ៊ូលក្នុងកំឡុងខែមីនាដល់ខែវិច្ឆកាឆ្នាំ២០១៨។

សាលាក្រុងសេអ៊ូលគម្រោងជ្រើសរើសកម្មពិធីបុណ្យដោយដោយផ្ដោតលើកម្មពិធីបុណ្យដែលអាចពង្រីកជាបុណ្យដែលអោយប្រជាជនក្នុងក្រុងអាចចូលរួមបានដូចជា កម្មពិធីបុណ្យរំលឹកបូរណភាពទឹកដី បុណ្យប្រពៃណីយ បុណ្យផ្លាស់ប្ដូររវាងប្រទេសនិងប្រទេស របស់ប្រទេសដែលបានរៀបចំពិធីបុណ្យ។ ចំពោះការឧបត្ថម្ភនោះនឹងមានការវាយតម្លៃទៅលើសមត្ថភាពដំណើរការកម្មពិធីបុណ្យ ប្រសិទ្ធភាពកម្មពិធីបុណ្យ ហើយសម្រាប់ការសំរេចផ្ដល់ចំនួនទឹកប្រាក់ឧបត្ថម្ភនិងអ្នកដែលត្រូវទទួលការឧបត្ថម្ភនឹងប្រកាសនៅកំឡុងខែមីនា។

សមាគមន៍ជនបរទេសដែលមានបំណងចុះឈ្មោះអាចចុះឈ្មោះដោយសរសេរពាក្យចុះឈ្មោះ គម្រោងលំអិតនៃកម្មពិធីបុណ្យ សេចក្ដីណែនាំនៃសមាគមន៍ជាដើម។

ពាក្យចុះឈ្មោះអាចរកមើលបាននៅតាមគេហទំពរ សាលាក្រុងសេអ៊ូល (http://www.seoul.go.kr), គេហទំពរមជ្ឈមណ្ឌលសាកលនៃទីក្រុងសេអ៊ូល (http://global.seoul.go.kr), គេហទំពរ ហាន់អ៊ូលថារី ទីក្រុងសេអ៊ូល (http://www.mcfamily.or.kr)

Continue reading “ទីក្រុងសេអ៊ូល៖ ឧបត្ថម្ភ៦លានវ៉ុនដល់កម្មពិធីបុណ្យវប្បធម៌សមាគមន៍បរទេសនៅក្នុងប្រទេស”

បន្ទប់ថ្វាយបង្គំចល័តសាសនាមូស្លីមត្រូវបរាជ័យព្រោះសាសនាប្រូតេស្ដង់ប្រឆាំង

222

គម្រោងសាកល្បងដាក់អោយប្រើប្រាស់បន្ទប់ថ្វាយបង្គំចល័តសាសនាមូស្លីមនៅខេត្តកាំងវ៉ុនដូត្រូវបរាជ័យ។ អង្គការទេសចរណ៍កូរ៉េ(Korea Tourism Organization, KTO) បានរៀបចំគម្រោងដាក់អោយប្រើប្រាស់បន្ទប់ថ្វាយបង្គំសាសនាមូស្លីមដើម្បីរក្សាភ្ញៀវទេសចរណ៍មូស្លីមជាមួយនិងកីឡាករចូលរួមប្រកួតកីឡាអូឡាំពិកនិងភ្ញៀវទស្សនាការប្រកួតកីឡាអូឡាំពិកដែលប្រព្រឹត្ដនៅខេត្តផ្យុងឆាំង។

នៅពេលដែលដំណឹងនេះបានផ្សព្វផ្សាយភ្លាម នៅតាមបណ្ដាញអនឡាញក្នុងចំណោមក្រុមអ្នកអភិរក្សនិយមសាសនាប្រូតេស្តង់បានផ្សព្វផ្សាយសារដោយភ្ជាប់ជាមួយខ្លឹមសារដូចជា ‘ ដាច់ខាតត្រូវតែទូរស័ព្ទទៅតវ៉ាជាមួយអង្គការទេសចរណ៍និងខេត្តកាំងវ៉ុនចំពោះការរៀបចំគម្រោងដាក់អោយប្រើប្រាស់បន្ទប់ថ្វាយបង្គំចល័តសាសនាមូស្លីម។ បើយោងតាមការចុះផ្សាយរបស់កាសែតវ៉ុនញូស(1news)បានអោយដឹងថាសារប្រឆាំងនិងគម្រោងនេះមានដូចជា ‘សាសនាមួយផលប្រយោជន៍ម៍យ’, ‘ត្រូវដាក់ព្រំដែនកំណត់ជាមួយអ្នកលិទ្ធិនិយមមូស្លីម’ជាដើម។

អ្នកតំណាងអង្គការទេសចរណ៍កូរ៉េបានធ្វើការបង្ហាញថា មានការព្រមព្រៀងជាមួយខេត្តកាំងវ៉ុនដូរក្នុងគម្រោងសាកល្បងអោយមានបន្ទប់ថ្វាយបង្គំមូស្លីមចល័តក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិក ប៉ុន្ដែត្រូវបានផ្អាកទៅវិញដោយសារតែមានការប្រឆាំងពីសំណាក់ក្រុមអភិរក្សនិយមសាសនាប្រូតេស្ដង់។

Continue reading “បន្ទប់ថ្វាយបង្គំចល័តសាសនាមូស្លីមត្រូវបរាជ័យព្រោះសាសនាប្រូតេស្ដង់ប្រឆាំង”

ប្រាក់ធានារ៉ាប់រងត្រឡប់ទៅប្រទេសកំណើតដែលពលករបរទេសមិនបានទៅទទួលមានចំនួន១១២អក់វ៉ុន

money-2724241_640

យោងតាមការសិក្សាបានសង្កេតឃើញថាប្រាក់ធានារ៉ាប់រងដែលពលករបរទេសបានចុះឈ្មោះពេលចូលមកប្រទេសកូរ៉េហើយមិនបានទៅទទួលនោះមានចំនួនរហូតដល់១១២អក់វ៉ុនគិតមកដល់ឆ្នាំ២០១៧។

បើយោងតាមកាសែតមូនហ្វាអុីលប៉ូ ពលករដែលមកតាមទិដ្ឋាការការងារតាមដំណើរកំសាន(H2)និងទិដ្ឋាការការងារមិនត្រូវការជំនាញ(E9)ដែលបានចុះឈ្មោះជាចាំបាច់នៅពេលចូលមកប្រទេសកូរ៉េដើម្បីទទួលធានារ៉ាប់រងពេលត្រឡប់ទៅប្រទេសកំណើតនិងធានារ៉ាប់រងឧបត្ថមត្រឡប់ទៅវិញមានចំនួន ២៣,៤៣៦ដែលស្មើនិងទឹកប្រាក់១១២អក់វ៉ុនដែលមិនបានទៅទទួល។

ពលករបរទេសដែលមកធ្វើការនៅប្រទេសកូរ៉េហើយត្រឡប់ទៅប្រទេសកំណើតវិញត្រូវតែទៅចុះឈ្មោះដើម្បីទទួលយកប្រាក់ធានារ៉ាប់រងនៅឯព្រលានយន្ដហោះឬនៅតាមកន្លែងចេញដំណើរជាដើមមុនពេលត្រឡប់ទៅវិញ។ ហើយបើសិនជាមិនបានទទួលប្រាក់ធានារ៉ាប់រងនៅប្រទេសកូរ៉េនោះទេ ត្រូវតែទទួលប្រាក់ធានារ៉ាប់រងតាមរយៈទីស្នាក់ការដែលបានបញ្ជូនពលករ។ ចំពោះអាណាប័ណ្ណទទួលធានារ៉ាប់រងដែលផុតកំណត់ទទួលប្រាក់ធានារ៉ាប់រងនោះ នឹងត្រូវផ្ទេរទៅអោយទីស្នាក់ការអភិវឌ្ឍន៍ធនធានមនុស្សប្រទេសកូរ៉េ ហើយទីស្នាក់ការស្វែងរកម្ចាស់ធានារ៉ាប់រងដើម្បីផ្ដល់ជូន ហើយចំពោះពលករដែលកំពុងស្នាក់នៅដោយខុសច្បាប់ក៏អាចទទួលបានពេលណាក៏បានបើសិនជាបានចុះឈ្មោះសុំទទួលនោះ។

Continue reading “ប្រាក់ធានារ៉ាប់រងត្រឡប់ទៅប្រទេសកំណើតដែលពលករបរទេសមិនបានទៅទទួលមានចំនួន១១២អក់វ៉ុន”