
ក្រុមជនអន្ដោប្រវេសន៍បានជំរុញឱ្យពិភាក្សាអំពីវិធីដោះស្រាយអោយជនអន្ដោប្រវេសន៍ខុសច្បាប់អោយត្រូវច្បាប់វិញដើម្បីដោយស្រាយការកង្វះខាតកំលាំងពលកម្មក្នុងដំណាក់កាលរីករាលដាលមេរោគកូរ៉ូណា១៩។
កាលពីថ្ងៃទី ៤ ខែកុម្ភៈ ក្រុមពាក់ព័ន្ធជនអន្ដោប្រវេសន៍ចំនួន១៧ក្រុមបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា“នៅពេលដែលផ្លូវអាកាសត្រូវបានកាត់ផ្តាច់ដោយសារមេរោគកូរ៉ូណា១៩នោះ ក្នុងចំណោមជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ កំពុងក្លាយជាអ្នករស់នៅខុសច្បាប់ ដោយសារពួកគេមិនអាចចាកចេញពីប្រទេសបានបន្ទាប់ពីរយៈពេលស្នាក់នៅហួសកំណត់ ទោះក្នុងន័យដើម្បីដោះស្រាយចំនួនអ្នកខុសច្បាប់ក៏ដោយ ក្រសួងយុត្តិធម៌គួរតែពិចារណាជាបន្ទាន់ក្នុងការរៀបចំអោយពួកគេអាចត្រូវច្បាប់វិញ។
ចំនួនជនអន្ដោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកូរ៉េបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៣៩៨,៥១៨នាក់ ដោយគិតត្រឹមខែមិថុនាឆ្នាំមុន ដែលកើនឡើង ៨.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។