
ការស្ទង់មតិមួយបានរកឃើញថាស្ត្រីអន្ដោប្រវេសន៍៨នាក់ក្នុងចំណោម ១០នាក់ដែលធ្វើការនៅក្នុងស្ថាប័នសាធារណៈកូរ៉េ បានគិតថាពួកគេត្រូវបានគេរើសអើងដោយសារប្រាក់ឈ្នួល ឬបទពិសោធន៍ការងារ។
នៅថ្ងៃទី១៦ ខែធ្នូ មជ្ឈមណ្ឌលក្តីសង្ឃឹមរបស់ពលករ ពលការិនីអន្ដោប្រវេសន៍បានធ្វើការស្ទង់មតិលើស្ត្រីអន្ដោប្រវេសន៍ចំនួន ៤០៣នាក់ ដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ និងមជ្ឈមណ្ឌលទូរសព្ទដានូរី ព្រមទាំងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសជាដើម ដោយយោងតាមលទ្ធផលស្ទង់មតិមានអ្នកផ្ដល់ចំលើយ៨០.៦%ថាត្រូវបានរើសអើងជាបុគ្គលិកជនជាតិកូរ៉េក្នងកន្លែងធ្វើការ។
ទាក់ទងនឹងការរើសអើង (ពហុចំលើយ) ប្រាក់ខែគឺ៨៦,៨%ច្រើនជាងបំផុត ឳកាសឡើងតំណែងការងារ ៤១,៦%ប និងបន្ទាប់គេគឺទទួលស្គាល់បទពិសោធន៍ការងារ ៣៨,២% ។
ក្នុងចំណោមអ្នកដែលមានបទពិសោធន៍ការងារក្រោមមួយឆ្នាំហើយបង្ហាញការមិនពេញចិត្តនឹងការងារគឺ ២៣,១% បានធ្វើការលើសពី៥ ឆ្នាំគឺ ៣៥,៩% ។