“ហាមមិនអោយប្រជុំគ្នា ៥នាក់នៅក្នុងភោជនីយដ្ឋាន”រហូតដល់ថ្ងៃទី៣ ខែមករា

ចាប់ពីថ្ងៃទី២៤ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ការកក់ និងចូលហូបសម្រាប់មនុស្សលើសពី៥នាក់ត្រូវបានហាមឃាត់នៅតាមភោជនីយដ្ឋានទូទាំងប្រទេស។

នៅថ្ងៃទី២២ ខែធ្នូ រដ្ឋាភិបាលកូរ៉េបានប្រកាសពីវិធានការណ៍ការពារដាក់គម្លាតសម្រាប់ការឈប់សម្រាកចុងឆ្នាំ និងឆ្លងចូលឆ្នាំថ្មី។

វិធានការណ៍នេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេសចាប់ពីម៉ោង១២យប់ថ្ងៃទី២៤ ដល់ ម៉ោង២៤ ថ្ងៃទី៣ ខែមករា។

រដ្ឋាភិបាលហាមឃាត់ការកក់ភោជនីយដ្ឋានដែលមានមនុស្សលើសពី៥នាក់ ឬចូលលើសពី ៥នាក់។

កន្លែងកីឡាសម្រាប់រដូវរងារ ដូចជាកន្លែងជិះស្គីរ មណីយដ្ឋាន ជិះស្គីទឹកកក និងជិះស្គីកង់ ដែលមានមនុស្សជាច្រើនក្នុងរដូវរងាក៏ត្រូវបានហាមឃាត់ទូទាំងប្រទេសដែរ។

ចំពោះកន្លែងស្នាក់នៅ ដូចជារីសត សណ្ឋាគារ ផ្ទះសំណាក់ និង ផ្ទះសំណាក់បែបជនបទនិងនេសាទ ការកក់ទុកត្រូវបានកំណត់ត្រឹម ៥០% នៃបន្ទប់ ហើយភ្ញៀវដែលលើសចំនួនបន្ទប់សម្រាប់បន្ទប់ស្នាក់មិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅឡើយ។

សម្រាប់តំបន់ទេសចរណ៍សំខាន់ៗ និងឧទ្យានជាតិ និងសួនសាធារណៈជាដើមត្រូវបានបិទ ហើយការចូលរបស់អ្នកទេសចរត្រូវបានរឹតត្បិត។

រោងកុនទូទាំងប្រទេសនឹងឈប់ដំណើរការបន្ទាប់ពីម៉ោង២១ ហើយកៅអីអង្គុយត្រូវឆ្លោះគ្នាមួយកៅអី ហើយសាលសំដែងត្រូវឆ្លោះគ្នា២កៅអី។

ចាំបាច់ត្រូវត្រួតពិនិត្យកម្តៅនៅពេលចូលផ្សារទំនើប និងម៉ាតធំៗ ហើយហាមឃាត់ការភ្លក់អាហារឬភេសជ្ជះ និងការប្រើប្រាស់របស់សាកប្រើ ដើម្បីកាត់បន្ថយស្ថានភាពដោះម៉ាសចេញ ។

ទាក់ទងនឹងទីកន្លែងសាសនា ក្នុងជំហាន ២.៥ នឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ហើយការធ្វើពិធីថ្វាយបង្គំ គោរពផ្សេងៗត្រូវធ្វើតាមអនឡាញ ហើយហាមឃាត់មិនអោយមានការជួបជុំ និងការហូបចុកជាក្រុមឡើយ។

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google photo

Google의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중