
ចាប់ពីឆ្នាំ ២០២១ អ្នកដែលមានកំរិតការសិក្សាចុងក្រោយក្រោមវិទ្យាល័យដោយការបោះបង់ការសិក្សាថ្នាក់វិទ្យាល័យក៏ត្រូវបានចុះឈ្មោះចូលធ្វើទាហានកាតព្វកិច្ចបានដែរ។
លក្ខខណ្ឌវិនិច្ឆ័យសម្រាប់កំណត់អំពីការបំពេញកាតព្វកិច្ចយោធាគឺកំណត់យកកម្រឹតសិក្សា និងកម្រឹតកាយសប្បទា ហើយដើម្បីចូលធ្វើជាទាហានកាតព្វកិច្ចត្រូវមានកម្រឹតកាយសប្បទាចាប់ពីកម្រឹត ១ ដល់ ៣ និងត្រូវបញ្ចប់ការសិក្សាចាប់ពីថ្នាក់វិទ្យាល័យឡើយទៅ។
អ្នកដែលបានបោះបង់ការសិក្សាត្រឹមវិទ្យាល័យ អ្នកបញ្ចប់ថ្នាក់អនុវិទ្យាល័យ និងបោះបង់ការសិក្សាថ្នាក់អនុវិទ្យាល៍យ ឬក្រោមនេះ បើតាមគោលការណ៍គឺត្រូវចាត់ទុកជាអ្នកត្រូវបំរើកិច្ចការបំពេញបន្ថែមដែលបម្រើកិច្ចការសម្រាប់សង្គម។
ប៉ុន្ដែ ចាប់ពីឆ្នាំ ២០២១ ការកំណត់នៃការចុះឈ្មោះចូលធ្វើជាទាហាកាតព្វកិច្ចដោយផ្អែកលើកម្រិតការសិក្សា ត្រូវបានដកចេញ ហើយប្រសិនបើអ្នកដែលមានកម្រឹតកាយសប្បទាចាប់ពីកម្រឹត១ ដល់ ៣ នឹងត្រូវបានចុះឈ្មោះចូលធ្វើជាទាហានកាតព្វកិច្ចដោយមិនគិតពីកម្រឹតសិក្សា។