
រដ្ឋាភិបាលកូរ៉េបានចាប់ផ្តើមដំណើរការកន្លែងពិនិត្យបណ្ដោះអាសន្ននៅ ១៥០កន្លែង ក្នុងតំបន់ក្រុងចាប់ពីថ្ងៃទី ១៤ ខែធ្នូ ដើម្បីធ្វើតេស្តវិនិច្ឆ័យរោគទ្រង់ទ្រាយធំជាការទប់ស្កាត់និងការរីករាលដាលនៃមេរោគកូរ៉ូណា ១៩ ។
កន្លែងពិនិត្យបណ្ដោះអាសន្នត្រូវបានដាក់ជាចម្បងនៅស្ថានីយ៍រថភ្លើងសេអ៊ូល និងស្ថានីយ៍រថភ្លើងយុងសាន ព្រមទាំងតំបន់ដែលមានការឆ្លងជាក្រុមកើតឡើង ហើយការប្រតិបត្តិការនេះចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាចរៀងរាល់ថ្ងៃដោយមិនគិតពីថ្ងៃធ្វើការ ឬចុងសប្តាហ៍ឡើយ។
ការធ្វើតេស្តនេះធ្វើឡើងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះនោះទេ ដោយគ្រាន់តែបង្ហាញលេខទូរស័ព្ទប៉ុណ្ណោះដើម្បីដំណើរការ ហើយទោះបីជាមិនមានរោគសញ្ញា ឬជារោគរាតត្បាតក៏ដោយ ក៏អាចធ្វើតេស្ដដោយមិនគិតថ្លៃបានដែរ។
페이지: 1 2