
រដ្ឋាភិបាលកូរ៉េនឹងបញ្ចូលប្រព័ន្ធបង់ថ្លៃអគ្គិសនីថ្មីនៅឆ្នាំ២០២១ ដែលភ្ជាប់ថ្លៃអគ្គិសនីជាមួយនឹងថ្លៃប្រេងឥន្ធនៈ។
នៅថ្ងៃទី ១៧ ខែធ្នូ ក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងថាមពល និងគ្រឹះស្ថានសាជីវកម្មថាមពលអគ្គីសនីកូរ៉េ បានបញ្ជាក់ និងប្រកាសព័ត៌មានលម្អិតទាំងនេះអំពីផែនការរៀបចំប្រព័ន្ធបង់ថ្លៃអគ្គិសនី។
‘ថ្លៃកែសំរួលថ្លៃប្រេងឥន្ទនះ’ នឹងត្រូវបង្កើតថ្មីដើម្បីបង្ហាញពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈរៀងរាល់ត្រីមាសដោយដាក់កំណត់ថ្លៃប្រេងឥន្ធនះជាក់ស្ដែងពីថ្លៃប្រេងឥន្ធនៈគោល។
បើឆ្លុះបញ្ចាំងពីនិន្នាការនៃការធ្លាក់ចុះនៃតម្លៃប្រេងនាពេលថ្មីៗនេះ អាចបណ្តាលឱ្យមានការថយចុះនៃតម្លៃអគ្គិសនីក្នុងរយៈពេលជាក់លាក់ក៏ពិតមែន ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនឡើងវិញនោះ អាចធ្វើអោយការកែតម្រូវថ្លៃប្រេងឥន្ទនះនឹងអាចកើនឡើង។
រដ្ឋាភិបាលមានផែនការប្រើប្រាស់ឧបករណ៍ការពារអ្នកប្រើប្រាស់ដោយយកចិត្តទុកដាក់ក្នុងករណីមានការឡើងថ្លៃនៃតម្លៃប្រេង។
ចាប់ពីខែកក្កដា ឆ្នាំក្រោយ ប្រព័ន្ធបញ្ចុះតម្លៃប្រើប្រាស់ចាំបាច់ និងផែនការតម្លៃតាមម៉ោងតាមរដូវនិមួយៗ នឹងត្រូវដាក់បញ្ចូលតាមដំណាក់កាលដែលត្រូវបានកែប្រែសម្រាប់ការប្រើប្រាស់តាមគេហដ្ឋាន។