
ចំនួនអ្នកមានការងារធ្វើនៅខែវិច្ឆិកាបានថយចុះចំនួន ២៧៣.០០០នាក់ បើប្រៀបធៀបទៅនឹងខែវិច្ឆិកាឆ្នាំមុនដោយសារតែការប៉ះទង្គិចរបស់មេរោគកូរ៉ូណា ១៩ ។
យោងតាមនិន្នាការការងារដែលត្រូវបានផ្សព្វផ្សាយដោយការិយាល័យស្ថិតិនៅថ្ងៃទី ១៦ ធ្នូ ចំនួនអ្នកមានការងារធ្វើមានការធ្លាក់ចុះ៩ខែជាប់ៗគ្នាដោយគិតចាប់ពីខែមីនាមក។
ទំហំនៃការថយចុះនៃចំនួនអ្នកមានការងារធ្វើគឺនៅក្នុងខែមេសាចំនួន -៤៧៦.០០០ នាក់ ខែឧសភាចំនួន -៣៩២.០០០នាក់ ខែមិថុនាចំនួន -៣៥២,០០០នាក់ ខែកក្ដដាចំនួន -២៧៧,០០០នាក់ ខែសីហាចំនួន -២២៤,០០០នាក់ ខែកញ្ញាចំនួន -៣៩២,០០០នាក់ ខែតុលាចំនួន -៤២១.០០០នាក់ ហើយបន្ដធ្លាក់ចុះអស់រយៈពេល ៩ខែជាប់ៗគ្នា។
ការធ្លាក់ចុះនៃចំនួនអ្នកមានការងារធ្វើក្នុងរយៈពេល ៩ខែជាប់គ្នានេះ គឺជារយៈពេលវែងបំផុតចាប់តាំងពីការធ្លាក់ចុះរយៈពេល ១៦ខែជាប់ៗគ្នា ចាប់ពីខែមករាឆ្នាំ ១៩៩៨ ដល់ ខែមេសាឆ្នាំ ១៩៩៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ។