
រដ្ឋាភិបាលកូរ៉េអនុវត្តវិធានការណ៍ការពារដាក់គម្លាតពិសេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា១៩ ដែលបានឆ្លងរាតត្បាតខ្លាំងជាលើកទី៣ ។
នៅថ្ងៃទី៤ ខែធ្នូ ទីស្នាក់ការកណ្តាលនៃវិធានការបង្ការគ្រោះមហន្តរាយ និងសុវត្ថិភាព បានប្រកាសថាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំក្រោយ នឹងត្រូវកំណត់ថាជារយៈពេលការពារដាក់គម្លាតពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ហើយច្បាប់សម្រាប់ដាក់ឲ្យអនុវត្ដការដាក់គម្លាតត្រូវបានរៀបចំរួចរាល់ហើយសម្រាប់ការធ្វើសកម្មភាព និងនៅតាមកន្លែងនីមួយៗ។
ជាដំណាក់កាលដំបូង ទីស្នាក់ការកណ្តាលនៃវិធានការបង្ការគ្រោះមហន្តរាយ និងសុវត្ថិភាព បានស្នើអោយអោយមានការចៀសវាងធ្វើកម្មវិធី និងការជួបជុំគ្នានៅថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជាមួយគ្នាសម្រាប់កម្មវិធីសាសនានៅថ្ងៃបុណ្យគ្រស្ទម៉ាសត្រូវធ្វើដោយមិនផ្ទាល់មុខ។
សម្រាប់នៅក្នុងវិស័យធ្វើដំណើរសាធារណះវិញ សំបុត្ររថភ្លើងត្រូវអោយលក់សំបុត្រកៅអីនៅជាប់បង្អួចមុន ហើយចំនួននៃការលក់សំបុត្រនឹងត្រូវកំណត់ដោយយោងទៅតាមស្ថានភាពការការពារដាក់គម្លាត។
រមណីយដ្ឋានជិះស្គី និងជិះស្គីកង់ ដែលជាកន្លែងមានចំនួនភ្ញៀវទេសចរមកច្រើនក្នុងរដូវរងារនោះ ត្រូវកំណត់ជាកន្លែងគ្រប់គ្រងទូទៅ ដើម្បីពង្រឹងការគ្រប់គ្រងការការពារដាក់គម្លាត។