
ចាប់ពីថ្ងៃទី៥ ខែធ្នូ ក្រោយម៉ោង ៩យប់ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងកំណត់ម៉ោងដំណើរការអាជីវកម្មនៅកន្លែងគ្រប់គ្រងទូទៅដូចជា ម៉ាត កន្លែងអានសៀវភៅ និងហាងកាត់សក់ ព្រមទាំងកាត់បន្ថយដំណើរការរបស់មធ្យោបាយធ្វើដំណើរសាធារណៈនៅយប់៣០% ដោយពង្រួញ១ម៉ោងបន្ទាប់ពីម៉ោង ៩យប់។
រដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកាស“វិធានការពង្រឹងការដាក់គម្លាត” ហើយបានប្រកាសថានឹងចាប់ផ្តើមពង្រឹងវិធានការការពារដាក់គម្លាតបន្ថែមមួយដំណាក់កាលទៀតនៃដំណាក់កាលទី២ រយៈពេល ២សប្តាហ៍គឺរហូតដល់ថ្ងៃទី១៨ ។
នៅន្លែងគ្រប់គ្រងទូទៅដូចជា រោងកុន បន្ទប់ហ្គេមកុំព្យូទ័រ បន្ទប់លេង បន្ទប់អានសៀវភៅ study cafeសួនកម្សាន្ត កន្លែងកាត់សក់និងថែសម្ផស្ស ហាងលក់ទំនិញ និងផ្សារទំនើបជាដើម ត្រូវអោយបិតបន្ទាប់ពីម៉ោង ៩យប់ទាំងអស់។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ហាងstarmart និងហាងអាហារតូចៗមានទំហំក្រោម 300㎡នឹងអនុញាតិអោយមានវេចខ្ចប់និងដឹកជញ្ជូន។
វិទ្យាស្ថានសិក្សាចំនួន ២៥.០០០កន្លែង បន្ទប់អានសៀវភៅ និងstudy café ក៏ត្រូវបិទបន្ទាប់ពីម៉ោង ៩ យប់ដូចគ្នា។ ទីក្រុងសេអ៊ូលណែនាំយ៉ាងមុតមាំ ឱ្យប្តូររៀនតាមអនឡាញសម្រាប់ថ្នាក់រៀនមុនម៉ោង ៩យប់នៅតាមចិទ្យាស្ថានសិក្សានានា។
រដ្ឋាភិបាលក្រុងសេអ៊ូលក៏នឹងកាត់បន្ថយការធ្វើដំណើរសាធារណៈ ៣០%នៅពេលយប់ផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី៥ សម្រាប់រថយន្តក្រុង និងរថភ្លើងក្រោមដីនឹងត្រូវឈប់ធ្វើដំណើរមួយម៉ោងមុនបន្ទាប់ពីម៉ោង៩ ចាប់ពីថ្ងៃទី៨។
រដ្ឋាភិបាលក្រុងសេអ៊ូលបានពន្យល់ថា “គោលដៅជាក់លាក់នៃវិធានការនេះគឺកាត់បន្ថយចំនួនករណីឆ្លងប្រចាំថ្ងៃក្នុងទីក្រុងសេអ៊ូលឱ្យបានតិចជាង ១០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍” ហើយបានប្រកាសថាទីក្រុងសេអ៊ូលនឹងឈប់បន្ទាប់ពីម៉ោង ៩យប់រយៈពេលពីរសប្តាហ៍។