
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រសួងយុត្តិធម៌បានប្រកាសថាបានសំរេចបន្តរយៈពេលស្នាក់នៅរបស់ជនបរទេសដែលបានចុះឈ្មោះចំនួន ៩០,០០០នាក់ ដើម្បីការពារការរីករាលដាលនៃកូរ៉ូណា១៩ ដល់សហគមន៍ក្នុងតំបន់។
គោលដៅគឺនៅពេលដែលរយៈពេលនៃការស្នាក់នៅផុតសុពលភាពរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ
ឆ្នាំក្រោយក្នុងចំណោមអន្ដោប្រវេសន៍ដែលបានចុះឈ្មោះហើយកំពុងស្នាក់នៅស្របច្បាប់គិតចាប់ពីថ្ងៃទី ១ ខែធ្នូ និងជនជាតិកូរ៉េសញ្ជាតិបរទេសដែលបានរាយការណ៍អំពីទីលំនៅរបស់ពួកគេ។
រយៈពេលនៃការស្នាក់នៅនឹងត្រូវពន្យារដល់ ៣ខែគិតចាប់ពីថ្ងៃផុតកំណត់រយះពេលស្នាក់នៅ។
នេះមិនអនុវត្តចំពោះជនបរទេសដែលមិនមានអាស័យដ្ឋានមិនច្បាស់លាស់ និងស្នាក់នៅខុសច្បាប់ ហើយអ្នកដែលបានដាក់ពាក្យសុំ និងកំពុងពិនិត្យការពន្យារពេលនៃការស្នាក់នៅតាមអនឡាញ ឬមកផ្ទាល់ ឬក៏អ្នកដែលរស់នៅក្រៅប្រទេស ហើយអ្នកដែលមិនបានបង់ថ្លៃធានារ៉ាប់រងសុខភាព ឬពន្ធនោះដែរគឺមិនត្រូវបានរាប់បញ្ចូលទេ។
ការងារក្រៅជំនាញ (E-9), អ្នកធ្វើការលើទូក (E-10), ទស្សនកិច្ចនិងធ្វើការ (H-2) និងវិសាជនបរទេសផ្សេងទៀតប្រភេទ (G-1) ក៏ត្រូវដកចេញពីគោលដៅនេះផងដែរ។
សម្រាប់ទិដ្ឋាការឪពុកម្តាយរបស់ជនអន្តោប្រវេសន៍រៀបការប្រភេទ (F-1-5)អាចពន្យាការស្នាក់នៅរបស់ពួកគេបានតែក្នុងរយៈពេលនៃការស្នាក់នៅប៉ុណ្ណោះក្នុងលក្ខខណ្ឌរបស់ច្បាប់។