
នៅថ្ងៃទី ៣ ខែធ្នូ ការប្រឡងសមត្ថភាពការសិក្សាសម្រាប់សាកលវិទ្យាល័យឆ្នាំ២០២១ ត្រូវបានធ្វើឡើង។
ការប្រឡងសមត្ថភាពការសិក្សាក្នុងឆ្នាំនេះគឺមានចំនួនតិចបំផុតចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលដែលប្រព័ន្ធប្រឡងនេះត្រូវបានដាក់បញ្ចូល ដោយមានសិស្សដាក់ពាក្យប្រឡងចំនួន ៤៩៣,៤៣៣នាក់ ហើយអត្រាអវត្តមានក្នុងវិញ្ញាសារភាសាកូរ៉េសម្រាប់ម៉ោងទីមួយគឺ១៣.១៧%ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
ចំនួនសិស្សប្រឡងដែលបានទៅមជ្ឈមណ្ឌលប្រឡងដាច់ដោយឡែកនៃមេរោគកូរ៉ូណា១៩ មានចំនួន ៤៥៦នាក់ និងសិស្សប្រឡងដែលមានមេរោគកូរ៉ូណា១៩ ដែលបានចូលប្រឡងនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថៃទាំជីវិតរស់នៅត្រូវបានអោយដឹងថាមានចំនួន៤៥នាក់។
ការប្រឡងសមត្ថភាពការសិក្សាឆ្នាំនេះត្រូវបានគេវិភាគថាមានភាពងាយស្រួលនិងសាមញ្ញ។
អាជ្ញាធរពាក់ព័ន្ធបានពន្យល់ថាស្ថាប័ណ្ណបានគិតគូស៊ីជម្រៅអំពីស្ថានភាពនៃថ្នាក់វិទ្យាល័យឆ្នាំទី៣ ដែលមិនបានមករៀនត្រឹមត្រូវដោយសារបញ្ហាមេរោគកូរ៉ូណា១៩ ហើយព្យាយាមចៀសវាងការចេញសំណួរពិបាកៗ។
ក្នុងវិញ្ញាសារភាសាកូរ៉េក្នុងក្នុងម៉ោងទី១ ត្រូវបានគេវិភាគឃើញថាបានចេញវិញ្ញាសារងាយស្រួលជាងការប្រឡងសមត្ថភាពការសិក្សាប្រចាំឆ្នាំណាណាទាំងអស់។
នៅក្នុងវិញ្ញាសារមុខវិជ្ជាគណិតវិទ្យានៅម៉ោងទី២ ត្រូវបានសិស្សផ្នែកថ្នាក់វិទ្យាភាគច្រើនប្រឡងផ្នែក ‘លំហាត់ ក’វាយតម្លៃថាពិបាកជាងវិញ្ញាសារកាលពី ហើយមុខវិជ្ជាគណិតវិទ្យាដែលសិស្សផ្នែកមនុស្សសាស្រ្តភាគច្រើនប្រឡងផ្នែក ‘លំហាត់ ខ’នោះមានលក្ខណះស្រដៀង ឬស្រួលជាងការប្រឡងឆ្នាំមុន។
សម្រាប់វិញ្ញាសារភាសាអង់គ្លេសនៅម៉ោងទី៣ ត្រូវបានគេវាយតម្លៃថាមានកម្រិតស្រដៀងគ្នាកាលពីឆ្នាំមុន។
វិទ្យាស្ថានគណកម្មាការវាយតម្លៃកម្មវិធីសិក្សាប្រទេសកូរ៉េនឹងទទួលការចុះឈ្មោះជំទាស់ចំពោះសំណួរ និងចំលើយរហូតដល់ថ្ងៃទី៧ បន្ទាប់ពីបញ្ចប់ការប្រឡងភ្លាមៗ ហើយនិងកំណត់ថ្ងៃប្រកាសចម្លើយត្រឹមត្រូវនៅថ្ងៃទី១៤ ។
លទ្ធផលប្រឡងនឹងជូនដំណឹងដល់បេក្ខជនប្រឡងនៅថ្ងៃទី២៣ ធ្នូ។