
នៅថ្ងៃទី ២៣ ខែវិច្ឆិកា ទីក្រុងសេអ៊ូលបានរាយការណ៍អំពីស្ថានភាពបច្ចុប្បន្នរបស់ជំងឺកូរ៉ូណា១៩ ជាឧបសគ្គធំបំផុតហើយបានប្រកាសថាចាប់ពីថ្ងៃទី ២៤ រហូតដល់ចុងឆ្នាំនេះជារយៈពេលផ្អាកឈប់បន្ទាន់សម្រាប់ប្រជាជន ១០លាននាក់ និងបានប្រកាសព័ត៌មានលម្អិតអំពីការកាត់បន្ថយការធ្វើដំណើរសាធារណៈ។
ទីក្រុងសេអ៊ូលបានប្រកាសខ្លឹមសារដូចនេះថានឹងអនុវត្តការ ‘ការពារលម្អិតបែបទីក្រុងសេអ៊ូល’ សម្រាប់ទីកន្លែងទាំង ១០ នៅក្នុងទីក្រុងរួមជាមួយការដាក់គម្លាតសង្គមដំណាក់កាលទី ២ របស់រដ្ឋាភិបាលក្នុងតំបន់ទីក្រុង។
ដើម្បីចៀសវាងការស្មគ្រចិត្តប្រមូលផ្តុំគ្នា និងកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ទីក្រុងសេអ៊ូលនឹងកាត់បន្ថយការដំណើរការធ្វើដំណើរមធ្យោបាយសាធារណៈ ២០%បន្ទាប់ពីម៉ោង ១០យប់។
ប្រសិនបើស្ថានភាពអាសន្ននៅតែបន្តនាពេលអនាគត ម៉ោងសម្រាប់រថភ្លើងក្រោមដីរត់ចុងក្រោយ នឹងត្រូវកាត់បន្ថយចាប់ពី១២យប់មកម៉ោង ១១យប់វិញ។
ការប្រមូលផ្តុំគ្នានៃមនុស្សលើសពី ១០នាក់ នៅទូទាំងតំបន់ក្នុងទីក្រុងសេអ៊ូលក៏នឹងត្រូវហាមឃាត់ចាប់ពីម៉ោង៩ ថ្ងៃទី ២៤ រហូតដល់ត្រូវចេញការប្រកាសដោយឡែក។