
ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ការដាក់គម្លាតសង្គមនៅតាមតំបន់ទីក្រុងត្រូវបានដំឡើងដល់ដំណាក់កាលទី២។
សម្រាប់ដំណាក់កាលទី២ នៃការដាក់គម្លាតសង្គមនៅតាមតំបន់ទីក្រុងត្រូវបានអនុវត្តក្នុងរយៈពេល ២សប្តាហ៍គឺរហូតដល់ថ្ងៃទី៧ ខែធ្នូ។
នៅកន្លែងគ្រប់គ្រងចំបង ៥ប្រភេទក្នុងចំណោម ៩ប្រភេទរួមមានហាងសេវាកម្មកំសាន្ដ និងកន្លែងច្រៀងកំសាន្ដត្រូវបានហាមឃាត់សេវាកម្មជាក់ស្ដែងនូវការទទួលភ្ញៀវ ។កន្លែងផ្សព្វផ្សាយលក់ផ្ទាល់ និងកន្លែងលក់នៅកន្លែងក៏ដូចជាកន្លែងសំដែងដោយឈរមើលនៅខាងក្នុង កន្លែងច្រៀងខារ៉ាអូខេក៏ត្រូវបិទផងដែរបន្ទាប់ពីម៉ោង ៩យប់។
នៅម៉ោងធ្វើការត្រូវបានអនុញ្ញាតិអោយមានតែការវេចខ្ចប់ និងដឹកជញ្ជូនប៉ុណ្ណោះ ហើយនៅតាមកន្លែងលក់អាហារបន្ទាប់ពីម៉ោង ៩យប់គឺអាចបានតែវេចខ្ចប់និងដឹកជញ្ជូនប៉ុណ្ណោះ។
ក្នុងចំណោម ១៤កន្លែងនៃកន្លែងគ្រប់គ្រងទូទៅ កន្លែអពិធីមង្គលការ និងកន្លែងពិធីបុណ្យសពត្រូវបានកំណត់សម្រាប់មនុស្សចូលរួមក្រោម ១០០នាក់ ហើយនៅក្នុងរោងកុនត្រូវតម្រូវអោយដាក់ចន្លោះកៅអីមួយ និងត្រូវបានហាមឃាត់មិនអោយបរិភោគជាមួយគ្នានៅក្នុងនោះទេ។
សម្រាប់នៅក្នុងកន្លែងលែងកំសាន្ដ និងន្លែងងូតទឹកត្រូបានមិនអោយបរិភោគអាហារ ហើយត្រូវបានកំណត់អោយនៅឆ្ងាយពីគ្នាម្នាក់ 8㎡ ហើយនៅកន្លែងហាត់ប្រាណខាងក្នុងត្រូវអោយបិទទ្វារបន្ទាប់ពីម៉ោង ៩យប់។ នៅវិទ្យាស្ថានសិក្សា និងបន្ទប់អានសៀវភៅនឹងត្រូវអនុវត្តកំណាត់ចំនួនមនុស្ស និងដាក់គម្លាតកៅអង្គុយ។
ចំនួនអ្នកចូលរួមក្នុងសកម្មភាពសាសនាក៏ត្រូវបានកំណត់ត្រឹម ២០% នៃកន្លែងអង្គុយផងដែរ ហើយការប្រជុំក្រុម និងការទទួលទានអាហារត្រូវហាមឃាត់។
ក្នុងករណីបំពានបទបញ្ជាការពារនឹងត្រូវមានការពិន័យក្រោម ៣លានវ៉ុន សម្រាប់អ្នកគ្រប់គ្រង និងក្រោម ១សែនវ៉ុនសម្រាប់អ្នកប្រើប្រាស់។
សម្រាប់ជួបជុំនិង ពិសារអាហារជុំគ្នានៅតាមក្រុមហ៊ុន ការប្រជុំផ្ទាល់ ត្រូវបានស្នើអោយមានការកាត់បន្ថយ នៅតាមស្ថាប័នសាធារណៈត្រូវបានស្នើអោយធ្វើការងារពីគេហដ្ឋាន និងផ្លាស់ម៉ោងចូលនិងចេញពីធ្វើការ ព្រមទាំងត្រូវបានស្នើដល់ក្រុមហ៊ុនឯកជនអំពីករណីនេះផងដែរ។