
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអអុីន បានចូលរួមកិច្ចប្រជុំកំពូលRCEP (Regional Comprehensive Economic Partnership) និងបានរៀបចំពិធីចុះហត្ថលេខាសម្រាប់ការចុះហត្ថលេខាចុងក្រោយនៃកិច្ចព្រមព្រៀង RCEP ដែលជាប្រព័ន្ធFTA ធំជាងគេលើពិភពលោក។
កិច្ចប្រជុំRCEP គឺជាកិច្ចព្រមព្រៀងដែលមានប្រទេសចូលរួមសរុបចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ាន១០ប្រទេស កូរ៉េចិនជប៉ុនចំនួន ៣ប្រទេស អូស្រ្តាលី និង នូវែលហ្សេឡង់ ដែលជាប្រព័ន្ធFTA ធំជាងគេបំផុតលើពិភពដែលមិនត្រឹមតែលើទំហំផលិតផលក្នុងស្រុក GDP និង ទំហំពាណិជ្ជកម្មឡើយ ថែមទាំងលើចំនួនប្រជាជនទៀតផង។
រដ្ឋាភិបាលកូរ៉េកំពុងតែសំលឹងមើលថាសហគ្រាសធុនតូច និងមធ្យមនឹងអាចទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងប្រសិទ្ធភាពនៃការនាំចេញកាន់តែខ្ពស់។
ជាពិសេសតាមរយះការពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ត្រូវបានគេរំពឹងថានឹងពន្លឿនគោលនយោបាយភាគខាងត្បូងថ្មីដែលរដ្ឋាភិបាលកូរ៉េកំពុងផ្ដោតការជំរុញ។