
ដោយពិចារណាលើការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូរ៉ូណា១៩ រដ្ឋាភិបាលកូរ៉េបានបន្ដពន្យារការប្រុងប្រយ័ត្នការធ្វើដំណើរពិសេនៅទូទាំងពិភពលោកម្ដងទៀត។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងការបរទេសបានប្រកាសថា បានពង្រីកបន្ដពន្យារការប្រុងប្រយ័ត្នការធ្វើដំណើរពិសេសទៅក្រៅប្រទេសរបស់ប្រជាជនទូទាំងប្រទេស និងគ្រប់តំបន់ទាំងអស់រហូតដល់ថ្ងៃទី ១៧ ខែធ្នូ។
ការប្រុងប្រយ័ត្នការធ្វើដំណើរពិសេសដែលដាក់ចេញជាលើកដំបូងនៅថ្ងៃទី២៣ ខែមីនា កំពុងត្រូវបានពន្យារពេលមួយខែហើយម្ដង ហើយអាចត្រូវបានពន្យារឡើងវិញម្ដងទៀតអាស្រ័យលើស្ថានភាពមេរោគកូរ៉ូណា១៩ ។
ក្រសួងការបរទេសបានជំរុញឱ្យពលរដ្ឋដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសក្នុងកំឡុងពេលពន្យារការប្រុងប្រយ័ត្នការធ្វើដំណើរពិសេសត្រូវលុបចោលការធ្វើដំណើរ ឬត្រូវពន្យារពេល ហើយពលរដ្ឋដែលកំពុងស្នាក់នៅក្រៅប្រទេសត្រូវរក្សាអនាម័យ ជៀសវាងការចេញទៅក្រៅ ការធ្វើដំណើរ និងកាត់បន្ថយការជួបជុំគ្នា។