បង្កើនការរក្សាគម្លាតគ្នាទៅទីប្រជុំជនដល់ដំណាក់កាល ១.៥

នៅថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋាភិបាលកូរ៉េបានសម្រេចបង្កើនអំពីការរក្សាគម្លាតគ្នានៅទីប្រជុំជនពីដំណាក់កាលទី១ទៅ

ដំណាក់កាលទី ១.៥ ។

នៅទីក្រុងសេអ៊ូលិង ក្យ៉ុងគីចាប់ពីថ្ងៃទី១៩ និងនៅអុីនឆុនចាប់ពីថ្ងៃទី២៣នឹងត្រូវអនុវត្ដដំណាក់កាលទី១.៥។

ការដាក់ដំណាក់កាលរក្សាគម្លាតគ្នាមានរយៈពេលប្រហែលមួយខែចាប់តាំងពីថ្ងៃទី ១២ កាលពីខែមុននៅពេលដែលដំណាក់កាលដំបូងត្រូវបានអនុវត្តនៅទូទាំងប្រទេស។

ក្នុងដំណាក់កាលទី ១.៥ ចំនួនភ្ញៀវទៅកន្លែងប្រើប្រាស់ច្រើន ដូចជានៅភោជនីយដ្ឋាន និងហាងកាហ្វេក៏ដូចជាសាលអាពាហ៍ពិពាហ៍ត្រូវមានកំណត់។

សម្រាប់ការទស្សនាកីឡាអាចចូលបានតែ ៣០% នៃចំនួនអ្នកទស្សនាក្នុងពហុកីឡាដ្ឋាន ហើយកន្លែងប្រារពកម្មវិធីសាសនាក៏ត្រូវបានកំណត់ត្រឹម ៣០% ផងដែរ។

នៅកន្លែងធ្វើការតាមផ្នែកនិមួយៗត្រូវបានណែនាំឱ្យពង្រីកការធ្វើការពីផ្ទះ ហើយចំនួនសិស្ស និស្សិត ដែលចូលរៀនមិនត្រូវអោយលើសពី ២ ភាគ ៣ នៃចំនួនសិស្សទាំងអស់ឡើយ។

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google photo

Google의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중