
ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងកាន់កាប់ក្រុមហ៊ុនអាកាសចរណ៍ Asiana ជាមួយនឹងការវិនិយោគពីធនាគារអភិវឌ្ឍន៍កូរ៉េ។
ប្រសិនបើធនាគារអភិវឌ្ឍន៍កូរ៉េវិនិយោគទឹកប្រាក់ ៨សែនលានវ៉ុន នៅក្រុមហ៊ុនហាន់ជីនខាល់ដែលជាក្រុមហ៊ុនកាន់កាប់របស់ក្រុមហ៊ុនហាន់ជីនគ្រុប នោះក្រុមហ៊ុនហាន់ជីនខាល់នឹងចូលរួមការប្រើដើមទុនក្នុងទឹកប្រាក់ ២កោដិ៥សែនលានវ៉ុនក្នុងការបង្កើនដើមទុនដែលបានបង់របស់ក្រុមហ៊ុនKorean Air ដែលគ្រោងឡើងនៅដើមឆ្នាំ ២០២១ ដោយផ្អែកលើប្រាក់វិនិយោគពីធនាគារអភិវឌ្ឍន៍កូរ៉េ។
ក្រុមហ៊ុន Korean Air ត្រូវបានគេរំពឹងថានឹងច្របាច់បញ្ចូលគ្នាបន្ទាប់ពីបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេដោយប្រើដើមទុនវិនិយោគទឹកប្រាក់សរុបចំនួន ១កោដិ៨សែនលានវ៉ុន ក្នុងនោះរួមមានការទិញយកភាគហ៊ុនថ្មីចំនួន ១កោដិ៥សែនលានវ៉ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana។
ប្រសិនបើការទិញនេះទទួលបានជោគជ័យនោះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនឹងចាប់កំណើតឡើងដែលមានបរិមាណដឹកជញ្ជូនធំជាងគេលំដាប់ទី៧ លើពិភពលោក និងលក់ចេញចំនួន២០កោដិវ៉ុន។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប ដូចជា JINaire Airbusan និងAireseoul ដែលកំពុងដំណើរការដោយក្រុមហ៊ុនទាំងពីរ ក៏នឹងត្រូវដាក់បញ្ចូលគ្នាជាបណ្តើរៗផងដែរ។