
រដ្ឋាភិបាលកូរ៉េបានរៀបចំសេចក្តីព្រាងវិសោធនកម្មបទប្បញ្ញត្តិ និង បទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យជនអន្តោប្រវេសន៍ដែលរួមមានព័ត៌មានលំអិតដូចជាការធ្វើឱ្យប្រសើរឡើងនៃបទបញ្ជាចាកចេញសម្រាប់អ្នកបំពានច្បាប់ត្រួតពិនិត្យជនអន្តោប្រវេសន៍។
កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ក្រសួងយុត្តិធម៌ប្រកាសអំពីការកែសម្រួលក្រឹត្យអនុវត្តន៍ច្បាប់ត្រួតពិនិត្យជនអន្តោប្រវេសន៍ និង បទបញ្ញត្តិអនុវត្តន៍ដើម្បីអនុវត្ត ‘ប្រព័ន្ធប្រាក់តម្គាល់សម្រាប់ការធ្វើដំណើរចាកចេញ’ និង ‘ប្រព័ន្ធទូទាត់កាតឥណទាន’ រយៈពេល ៤០ថ្ងៃ ចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ។
ប្រព័ន្ធដាក់ប្រាក់តម្គាល់នេះគឺជាប្រព័ន្ធមួយដែលអនុញ្ញាតឱ្យជនអន្ដោប្រវេសន៍ដែលត្រូវមានឈ្មោះត្រូវចាកចេញដោយសារការបំពានច្បាប់ត្រួតពិនិត្យជនអន្តោប្រវេសន៍ពួកគេនឹងត្រូវអោយចាកចេញទៅជាការសម្រេចចិត្តខ្លួនឯងជំនួសឱ្យការបណ្តេញចេញដោយបង្ខំ ប្រសិនបើពួកគេមានប្រាក់គម្គាល់ចំនួន ២០លានវ៉ុនឬតិចជាងនេះ។
ប្រសិនបើជនអន្តោប្រវេសន៍ដែលបានដាក់ប្រាក់គ្រប់ចំនួនដែលបានកំណត់ ហើយចាកចេញពីប្រទេសក្នុងពេលវេលាដែលបានកំណត់ ប្រាក់តម្គាល់ទាំងអស់នឹងត្រូវសងទៅម្ចាស់ខ្លួនវិញ ប៉ុន្តែប្រសិនបើជនអន្តោប្រវេសន៍មិនបានចាកចេញពីប្រទេសក្នុងរយៈពេលដែលកំណត់ ឬរំលោភលក្ខខណ្ឌដែលបានកំណត់នោះ ប្រាក់តម្គាល់ទាំងអស់ ឬផ្នែកខ្លះនឹងត្រូវបានបញ្ចូលទៅក្នុងរតនាគារជាតិជាមិនខាន។
លើសពីនេះទៀតតាមរយៈការធ្វើវិសោធនកម្មនេះ ប្រសិនបើត្រូវបានផាកពិន័យដោយសារការបំពានច្បាប់ត្រួតពិនិត្យជនអន្តោប្រវេសន៍ អាចបង់ការផាកពិន័យបានតាមរយៈឆែកកាតឬកាតឥណទានផ្ទាល់ខ្លួនដោយចូលទៅក្នុងអ៊ិនធឺរណែត (www.giro.or.kr)។