ការកែប្រែឡើងវិញនៃការដាក់គម្លាតសង្គមដោយ “រក្សាដំណាក់កាលទី១ទូទាំងប្រទេស”

ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា រដ្ឋាភិបាលកូរ៉េនឹងអនុវត្តប្រព័ន្ធដាក់គម្លាតសង្គមថ្មីមួយដែលត្រូវបានពង្រីកពីដំណាក់កាលទី៣ ដែលធ្លាប់មានពីមុន ទៅដំណាក់កាលទី៥ ។

ប្រព័ន្ធរក្សាគម្លាតថ្មីនេះត្រូវបានបែងចែកជា ៥ ដំណាក់កាលតាមការបែងចែក ‘ដំណាក់កាលការពារអាយុជីវិត’នៃដំណាក់កាលទី ១ ‘ជំងឺរាតត្បាតក្នុងស្រុក’នៃដំណាក់កាលទី ១.៥ និង ដំណាក់កាលទី ២ ‘ជំងឺរាតត្បាទូទាំងប្រទេស’នៃដំណាក់កាលទី២.៥ និងដំណាក់កាលទី៣។

ប្រសិនបើករណីចំនួនអ្នកឆ្លងក្នុងប្រទេសមួយថ្ងៃក្នុងមួយសប្តាហ៍ជាមធ្យមចំនួន ១០០នាក់ នៅក្នុងទីប្រជុំជន និងតិចជាង៣០នាក់ នៅក្នុងតំបន់មិនមែនជាទីប្រជុំជន ត្រូវរក្សាជាដំណាក់កាលទី១ ហើយប្រសិនបើមានអ្នកឆ្លងច្រើនជាង១០០នាក់ នៅក្នុងទីប្រជុំជន និង ច្រើនជា៣០នាក់ នៅតំបន់មិនមែនជាទីប្រជុំជនត្រូវដាក់ទៅដំណាក់កាលទី១.៥ដោយបន្ថែមមួយដំណាក់ម្ដង។

នៅក្នុងប្រព័ន្ធដាក់គម្លាតថ្មីគ្រប់ទាំងទីកន្លែងគ្រប់គ្រងដែលផ្ដោតសំខាន់ទាំង៩ប្រភេទ និង ទីកន្លែងគ្រប់គ្រងទូទៅទាំង១៤ប្រភេទត្រូវមានកាតព្វកិច្ចអនុវត្តតាមវិធានរក្សាចម្ងាយពីគ្នាក្នុងដំណាក់កាលទី១ ដូចជាពាក់ម៉ាស និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកចូលជាដើម។

រដ្ឋាភិបាលក៏នៅរក្សាតំណាក់កាលទី១នៅទូទាំងប្រទេសសម្រាប់ប្រព័ន្ធដាក់គម្លាតសង្គមថ្មីផងដែរ។

ក៏ប៉ុន្ដែ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានការឆ្លងជាក្រុម កើតឡើង ការដាក់គម្លាតពីគ្នានឹងអាចកែប្រែតម្លើងបានគ្រប់ពេល។

នៅក្នុងការពន្យល់របស់រដ្ឋាភិបាលនោះ គឺនៅតំបន់ ឆុនអាន និង តំបន់អាសាន ដែលជាកន្លែងដែលការឆ្លងជាក្រុម ដូចជានៅមជ្ឈមណ្ឌលហៅទូរស័ព្ទបានលេចចេញនៃការឆ្លនោះ រដ្ឋាភិបាលស្វ័យយ័ត្នក្នុងតំបន់បានបន្ថែមកម្រិតការដាក់ចម្ងាយរបស់តំបន់ទៅ ដំណាក់ ១.៥ ហើយប្រសិនបើការរីករាលដាលនៅតែបន្ត នៅក្នុងទីប្រជុំជនក៏នឹងអាចបន្ថែមកម្រិតការដាក់ចំងាយទៅដំណាក់កាល១.៥ផងដែរ។

អ្វីដែលផ្លាស់ប្រែខ្លាំងបំផុតនោះគឺការផាកពិន័យ។

ក្នុងករណីបំពានបទបញ្ជាការពារនោះនឹងមានការពិន័យជាប្រាក់ចំនួន ៣លានវ៉ុន រឺតិចជាងនេះសម្រាប់ម្ចាស់អាជិវកម្ម និង ១សែនវ៉ុនរឺតិចជាងនេះសម្រាប់អ្នកប្រើប្រាស់។

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google photo

Google의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중