
មានមនុស្សជាង ២សែននាក់បានផ្ដុំគ្នាដើម្បីដាក់ពាក្យសុំប្រាក់ឧបត្ថម្ភសុវត្តិភាពការងារអាសន្នលើកទី២ ដែលផ្ដល់អោយអ្នកធ្វើការការងារពិសេស និងអ្នកធ្វើការងារសេរី ដែលកំពុងមានការលំបាកដោយមេរោគកូរ៉ូណា ១៩ ។
នៅថ្ងៃទី ២៦ ខែតុលា ក្រសួងការងារ និងជួលការងារ បានប្រកាសថាពាក្យសុំប្រាក់ឧបត្ថម្ភសុវត្តិភាពការងារអាសន្នលើកទី២ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១២ ត្រូវបានផុតកំណត់នៅថ្ងៃទី ២៣ ហើយចំនួនពាក្យដែលទទួលបានមានចំនួនសរុប ២០៤,០០០ (ពីរសែនបួនពាន់)។
ក្រសួងការងារនិងជួលការងារគ្រោងនឹងផ្តល់ថវិកាឧបត្ថម្ភនៅក្នុងខែវិច្ឆិកាបន្ទាប់ពីពិនិត្យលើបេក្ខជនទាំងនេះ។
페이지: 1 2