
គិតត្រឹមថ្ងៃទី២៦ ខែតុលា ចំនួនមនុស្សដែលបានស្លាប់បន្ទាប់ពីទទួលចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបានកើនឡើងដល់ ៥៩នាក់។
នៅពេលចំនួននៃការស្លាប់បន្ទាប់ពីការចាក់វ៉ាក់សាំងបានកើនឡើងថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ និងបង្ការជំងឺបានរៀបចំការប្រជុំឆ្លើយតបភ្លាមៗ សម្រាប់ក្រុមស៊ើបអង្កេតការប៉ះពាល់នៃការចាក់វ៉ាក់សាំង ដើម្បីវិភាគរកមូលហេតុនៃការស្លាប់ក្នុងចំណោមមនុស្ស២០នាក់។
ក្រុមស៊ើបអង្កេតការប៉ះពាល់បានសន្និដ្ឋានថា ករណីមនុស្សទាំង ២០នាក់នេះ មិនបានស្លាប់ដោយសារការចាក់វ៉ាក់សាំងមិនប្រក្រតី ឬកំហុសក្នុងដំណើរការចាក់វ៉ាក់សាំងនោះ។
ដូចដែលលទ្ធផលនៃការពិនិត្យមូលហេតុនៃការស្លាប់របស់មនុស្ស ២៦នាក់ផ្សេងទៀតដែលអ្នកជំនាញផ្សេង ក៏ដូចជាគណៈកម្មាធិការជំនាញចាក់ថ្នាំបង្ការបានសន្និដ្ឋានថា មូលហេតុស្លាប់ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនោះមានកម្រិតទាបបំផុត។
សម្រាប់ ៤៦នាក់ ក្នុងចំណោម ៥៩នាក់ ដែលស្លាប់រហូតមកដល់បច្ចុប្បន្ន លទ្ធផលបានបង្ហាញថាមូលហេតុរវាងការចាក់ថ្នាំបង្ការ និងការស្លាប់គឺកម្រឹតទាប។
ក្រុមស៊ើបអង្កេតនៃការប៉ះពាល់បានអះអាងថាករណីនេះមិនមែនជាដំណាក់កាលនៃការពិចារណាឡើងវិញពិសេសណាមួយ ឬបញ្ឈប់គម្រោងចាក់វ៉ាក់សាំងជាតិឡើយ។
វិទ្យាស្ថានស្រាវជ្រាវ និងបង្ការជំងឺបានសំរេចរក្សាគម្រោងចាក់វ៉ាក់សាំងផ្តាសាយដូចដើម។