
ចំនួនប្រជាជនកូរ៉េនឹងថយចុះចាប់ពីឆ្នាំ២០២១ ដោយសារបញ្ហាអត្រាកំណើតទាប ប៉ុន្តែគេបានព្យាករណ៍ថាល័ក្ខខ័ណ្ឌនៃចំនួនអ្នកបានចូលសញ្ជាតិ និងជនអន្ដោប្រវេសន៍ជំនាន់ទី២ រួមទាំងចំនួនជនបរទេសនឹងកើនឡើងដល់ ១.៣ លាននាក់ក្នុងរយៈពេល២០ឆ្នាំ។
នៅថ្ងៃទី១៥ ខែតុលា ការិយាល័យស្ថិតិបានប៉ាន់ស្មានថា ចំនួនប្រជាជន ២.២២លាននាក់ នៃជនអន្តោប្រវេសន៍នៅឆ្នាំនេះនឹងកើនឡើងដល់ ៣.៥២លាននាក់នៅឆ្នាំ២០៤០ តាមរយៈការព្យាករណ៍ប្រជាជនក្នុងស្រុក និងជនបរទេស។
ចំនួនជនបរទេសដែលបានចូលសញ្ជាតិនឹងកើនឡើងពី ២១០.០០០នាក់ទៅ ៥៤០.០០០នាក់ ហើយជនអន្តោប្រវេសន៍ជំនាន់ទី២ នឹងកើនឡើងពី ២៨០.០០០នាក់ទៅ ៧០០.០០០នាក់។
ការិយាល័យស្ថិតិបានព្យាករណ៍ថា ចំនួនជនបរទេសក៏នឹងកើនឡើងពី ១.៧៣លាននាក់ ដល់ ២.២៨លាននាក់ផងដែរ។
ចំណែកប្រជាជនកូរ៉េដែលមានចំនួន ៥០.០៥លាននាក់នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងថយចុះដល់ ៥០.០៣លាននាក់នៅឆ្នាំក្រោយ ហើយនឹងថយចុះដល់ ៤៨.៨៥លាននាក់នៅឆ្នាំ២០៤០ផងដែរ។