ការិយាល័យអប់រំទីក្រុងសេអ៊ូល ផ្ដល់ការមើលថែទាំដល់សិស្សសញ្ជាតិបរទេសថ្នាក់បឋម និង ថ្នាក់អនុវិទ្យាល័យ ព្រមទាំងសិស្សរៀនក្រៅសាលា

ការិយាល័យអប់ទីក្រុងសេអ៊ូល បានសំរេចផ្តល់ឱ្យសិស្សសញ្ជាតិបរទេសថ្នាក់បឋម និងថ្នាក់អនុវិទ្យាល័យ ព្រមទាំងសិស្សដែលរៀនក្រៅសាលានូវថ្លៃសេវាថែទាំ និងថ្លៃរៀនដោយសារការរីករាលដាលនៃមេរោគកូរ៉ូណា១៩ ។

នៅថ្ងៃទី ១២ ខែតុលា ការិយាល័យអប់រំទីក្រុងសេអ៊ូល បានប្រកាសថានឹងផ្តល់ប្រាក់ឧបត្ថម្ភចិញ្ចឹមកុមារដល់សិស្សថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យចំនួន ៥,១០០នាក់ និងកុមារក្នុងវ័យបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៤,២៤០ នាក់ ដែលរៀនក្រៅសាលា ដើម្បីកាត់បន្ថយបន្ទុកសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ ដោយសារតែការចំណាយលើការថែទាំកុមារ។

កាលពីមុននៅពេលដែលរដ្ឋាភិបាលបានមើលឃើញថាបន្ទុកនៃការទទួលបន្ទុកលើការចិញ្ចឹមកុមារ និងចំណាយលើការអប់រំសម្រាប់គ្រួសារនីមួយៗអាចកើនឡើង ទើបបានផ្តល់ការផ្គត់ផ្គង់ពិសេសចំនួន ២០០,០០០វ៉ុនសម្រាប់កុមារម្នាក់ដែលមានអាយុក្រោមថ្នាក់បឋមសិក្សា និងឧបត្ថម្ភថ្លៃរៀនអនឡាញ ១៥០,០០០វ៉ុនសម្រាប់សិស្សថ្នាក់អនុវិទ្យាល័យម្នាក់ ប៉ុន្តែវាបានធ្វើអោយមានភាពចម្រូងចម្រាសនៃការរើសអើងបានកើតឡើងដោយសារមិនបានរាប់សិស្សដែលមានសញ្ជាតិបរទេសសម្រាប់ការឧបត្ថម្ភនេះ។

ដូច្នេះហើយបានការិយាល័យអប់រំទីក្រុងសេអ៊ូល បានសម្រេចចិត្តផ្តល់ការឧបត្ថម្ភទឹកប្រាក់ចំនួន១៧.៤០ពាន់លានវ៉ុន។

សិស្សដែលមានសញ្ជាតិបរទេសអាចទទួលបានប្រាក់ឧបត្ថម្ភនៅថ្ងៃទី ២៣ ខែនេះ ហើយសិស្សដែលរៀននៅក្រៅសាលាអាចទទួលបានប្រាក់ឧបត្ថម្ភនៅថ្ងៃទី ៣០ បន្ទាប់ពីបានត្រួតពិនិត្យ ក្នុងករណីបានដាក់ពាក្យនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ។

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google photo

Google의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중