
ចាប់ពីថ្ងៃទី១២ ខែតុលា រដ្ឋាភិបាលកូរ៉េបានបន្ថយកម្រិតនៃការដាក់គម្លាតសង្គមនៅទូទាំងប្រទេសពីដំណាក់កាលទី២ មកដំណាក់កាលទី១វិញ។
នេះគឺជាវិធានការបន្ធូរបន្ថយក្នុងរយៈពេលជិតពីរខែចាប់តាំងពីថ្ងៃទី២៣ ខែសីហា នៅពេលដំណាក់កាលទី២ នៃការដាក់គម្លាតត្រូវបានអនុវត្តនៅទូទាំងប្រទេស។
ដូច្នេះហើយ នៅកន្លែងដែលមានហានិភ័យខ្ពស់ទាំង១០ ដូចជាកន្លែងច្រៀងខារ៉ាអូខេ និងក្លឹបកំសាន្ដត្រូវបានបើកជាថ្មី ប៉ុន្តែបំរាមជាក្រុមនៅតាមសាលផ្សព្វផ្សាយ ដូចជាការលក់ផ្ទាល់ និងលក់នៅកន្លែងជាដើមត្រូវបានរក្សាការហាមឃាត់។
សម្រាប់កម្មវិធីកីឡា អ្នកទស្សនាត្រូវបានអនុញ្ញាតត្រឹមតែ៣០% នៃចំនួនដែលអាចផ្ទុកបានសម្រាប់កីឡដ្ឋាននីមួយៗ ហើយកន្លែងសាធារណៈអាចដំណើរការបានពាក់កណ្ដាលនៃចំនួនដែលអាចផ្ទុកបានដូចគ្នា។
ក្នុងករណីនៅតំបន់ប្រជុំជនក្នុងទីក្រុង ត្រូវបានអនុវត្ត “ដំណាក់កាល១.៥” មិនមែនដំណាក់កាលទី១ ពេញទេ ហើយការសរសេរឈ្មោះអ្នកចូលត្រូវបានរក្សាអោយអនុវត្តបន្ដ នៅក្នុងកន្លែងប្រើប្រាស់ចម្រុះដែលជាកន្លែងមានហានិភ័យខ្ពស់ក្នុងការឆ្លង ដូចជាអាហារដ្ឋាន ហាងកាហ្វេ ហើយនៅព្រះវិហារ គឺត្រូវបានកំណត់អោយមានកន្លែងអង្គុយ៣០% ប៉ុណ្ណោះសម្រាប់ការថ្វាយបង្គំផ្ទាល់។
ដោយអនុលោមតាមគោលការណ៍ណែនាំត្រួតពិនិត្យរបស់រដ្ឋាភិបាល ក្រសួងអប់រំក៏បានពង្រីកការបើកសាលារៀនផងដែរ។
ចាប់ពីថ្ងៃទី១៩ ខែតុលា ការកំណត់ចំនួននៃការកំណត់ការបើកសាលារៀននៅទូទាំងប្រទេសនឹងត្រូវបន្ធូរបន្ថយដល់ ២ ភាគ៣ ហើយនៅក្នុងតំបន់ដែលមិនមែនជាទីប្រជុំជន អាចមានការកាត់បន្ថយកម្រិតដង់ស៊ីតេបន្ថែមទៀតអាស្រ័យលើល័ក្ខខ័ណ្ឌ ក្នុងតំបន់ និងសាលារៀន។
នៅក្នុងតំបន់ប្រជុំជន ថ្នាក់រៀនក៏ត្រូវបានបែងចែកជាថ្នាក់ពេលព្រឹក និងពេលរសៀល ខណៈពេលនៅរក្សាកម្រិតដង់ស៊ីតេ។
មជ្ឈមណ្ឌលសិក្សាធំៗ ដែលមានសិស្សសិក្សាចំនួន ៣០០នាក់ឡើងទៅ នៅក្នុងតំបន់ប្រជុំជន ដែលត្រូវបានផ្អាកចាប់ពីពាក់កណ្តាលខែសីហានោះ ក៏នឹងត្រូវបើកដំណើរការឡើងវិញផងដែរ។