
នៅថ្ងៃទី៤ ខែកញ្ញា គណបក្សកាន់អំណាចប្រជាធិបតេយ្យរួបរួម និង រដ្ឋាភិបាលបានសំរេចរៀបចំថវិកាបន្ថែមទី៤ សម្រាប់ការឧបត្ថម្ភគ្រោះមហន្តរាយបន្ទាន់លើកទី២ ។
ចំនួនទឹកប្រាក់នេះគឺចាប់ពី ៧លានលានវ៉ុន(៧កោដិ)ដល់ ៩លានលានវ៉ុន(៩កោដិ)ហើយគេរំពឹងថានឹងត្រូវអនុវត្តនៅមុនពេលបុណ្យភ្ជុំខាងមុខនេះ។
គណបក្សរដ្ឋាភិបាលបានយល់ព្រមមិនឧបត្ថម្ភឱ្យប្រជាជនទាំងអស់ដោយគិតគូរពីសមត្ថភាពហិរញ្ញវត្ថុរបស់ផ្ទាល់ខ្លួន។
សម្រាប់កន្លែងច្រៀងខារ៉ាអូខេ កន្លែងហ្គេមកុំព្យូទ័រ និងហាងកាហ្វេកំពុងត្រូវបានពិនិត្យអំពីផែនការផ្ដល់ប្រាក់ឧបត្ថម្ភជំហានដំបូង ហើយផែនការផ្តល់សំណងសម្រាប់ការសម្រាកអាជីវកម្មក្នុងចំនួន១លានវ៉ុន សម្រាប់ឧស្សាហកម្មមួយចំនួន ក៏ត្រូវបានពិភាក្សាផងដែរ។
9월 4일, 여당인 더불어민주당과 정부가 2차 긴급재난지원금 지급을 위한 4차 추가경정예산을 편성하기로 가닥을 잡았다.
금액은 7조원에서 최대 9조원으로, 이르면 추석 전 집행이 이뤄질 것으로 보인다.
당정은 재정여력을 감안해 전 국민에게 지급하지 않기로 합의했다.
노래방과 PC방, 카페 등을 우선 지원하는 방안이 검토되고 있고, 일부 업종에는 100만원 안팎의 휴업보상비를 주는 방안도 논의된 것으로 전해졌다.