នៅថ្ងៃទី២១ ខែសីហា រដ្ឋាភិបាលកូរ៉េបានប្រកាសការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរារាំងដល់ការពត្រួតពិនិត្យមេរោគកូរ៉ូណា ១៩។
សកម្មភាពបដិសេធគេចវេស ឬជ្រៀតជ្រែកក្នុងការស៊ើបអង្កេតជំងឺរាតត្បាត ដូចជាការរំលោភបទបញ្ជារឹតត្បិតការប្រមូលផ្ដុំ ឬការផ្ដល់ឯកសារក្លែងក្លាយជាដើម ឬមួយការផ្ដាច់ទំនាក់ទំនង និងការរត់គេចខ្លួន ហើយជាពិសេសបដិសេធជាលក្ខណៈប្រព័ន្ធ និងញុះញង់ការត្រួតពិនិត្យនោះជាសកម្មភាពដែលត្រូវបានកំណត់។
ហើយក្នុងករណីព្យាបាទក្នុងគោលបំណងអាក្រក់ រដ្ឋាភិបាលបានបញ្ជាឱ្យអយ្យការជាអ្នកស្វែងរកការផ្តន្ទាទោសខ្ពស់បំផុតនៅក្នុងតុលាការ។
រដ្ឋាភិបាលក៏បានប្រកាសផងដែរថា នឹងដាក់អោយមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់បំផុត មិនត្រឹមតែការផលិតព័ត៌មានក្លែងក្លាយទាក់ទងនឹងកូរ៉ូណា ១៩ ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសកម្មភាពរាយសាយពត៌មាន និងផ្សព្វផ្សាយទៀតផង។
8월 21일, 한국 정부가 코로나19 방역 활동을 저해하는 행위에 엄정 조치·무관용 원칙 대응을 선포했다.
집합 제한 명령을 위반하거나, 허위자료를 제출하는 등 역학조사를 거부·회피하거나 방해하는 행위, 연락을 끊고 도주하는 행위, 특히 조직적으로 검사를 거부하고 선동하는 행위 등이 조치 대상이다.
정부는 악의적인 경우 ‘법정 최고형 구형’을 검찰에 지시했습니다.
정부는 또 코로나19 관련 가짜뉴스를 생산하는 행위뿐만 아니라 유포·확산하는 행위에도 엄정하게 책임을 묻겠다고 밝혔다.