ដើម្បីការពារកូរ៉ូណា១៩ ពីការចូលប្រទេសកូរ៉េ ពលករចំណាកស្រុកតាមប្រព័ន្ធអនុញ្ញាតិការងារ(E-9) ចាំបាច់ត្រូវពិនិត្យកន្លែងដាក់នៅដោយឡែករបស់ពួកគេមុនពេលពួកគេចូលប្រទេសកូរ៉េក្រោយពីទៅប្រទេសខ្លួនមួយរយៈ។
កាលពីថ្ងៃទី៤ ខែឧសភា ក្រសួងការងារបានចេញវិធានការណ៍ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍របស់ពលករពលការិនីបរទេសដែលវិលត្រឡប់មកពីវិស្សមកាលវិញ។
គោលដៅគឺផ្ដោតចំពោះអ្នកមកពីប្រទេសអាស៊ីអាគ្នេយ៍ដែលកាន់ទិដ្ឋាកាE-9។
បច្ចុប្បន្ននេះគេប៉ាន់ស្មានថាមានពលករពលការិនីបរទេសចំនួន ២៦០,០០០ ទៅ ២៧០,០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េតាមរយៈទិដ្ឋាការ E-9 ដែលក្នុងនោះ ៤,២០០នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញហើយកំពុងរងចាំត្រឡប់មកប្រទេសកូរ៉េវិញ។
ពលករពលការិនីបរទេសដែលបានចាកចេញពីប្រទេសជាបណ្តោះអាសន្នត្រូវចរចារជាមួយថៅកែរបស់ខ្លួន និងខាងស្ថានទូតដើម្បី
រៀបចំកន្លែងដាក់អោយនៅដាច់ដោយឡែកហើយត្រូវតែទៅដកលិខិតបញ្ជាក់ដាក់អោយនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលក្នុងប្រទេសរបស់ខ្លួនមុនពេលចូលប្រទេសកូរ៉េ។
ប្រសិនបើពលករពលការិនី បរទេសមិនមានលិខិតបញ្ជាក់ទេអាចមានការពិបាកក្នុងការចេញសំបុត្រយន្ដហោះសម្រាប់ហោះហើរ។
코로나19의 한국 내 유입을 차단하기 위해 고용허가제 취업비자(E-9)릍 보유한 이주노동자가 일시 출국했다가 입국하려면 국내 자가격리 장소를 확인받아야만 한다.
5월 4일 고용노동부는 이 같은 내용의 휴가 복귀 외국인노동자 입국관리 강화 방안을 내놓았다.
대상은 동남아시아 국가 국민이 주로 발급받는 E-9 비자 소지자다.
현재 E-9 비자를 통해 국내에 취업한 외국인노동자는 26만~27만명으로 추산되고, 이 중 약 4,200명이 본국에 일시 귀국했다가 한국 복귀를 앞두고 있다.
일시 출국한 외국인노동자는 입국 전 사업주, 대사관 등과 협의해 자가격리 장소를 마련해야 하고 현지 센터를 통해 자가격리 확인서를 발급받아야 한다.
외국인노동자가 확인서를 소지하지 않을 경우 탑승권 발권이 어려울 수 있다.