ចាប់ពីថ្ងៃទី៥ ខែមេសា ការដាក់ពិន័យចំពោះអ្នកដែលបានល្មើសវិន័យនៃការដាក់អោយនៅដាច់ដោយឡែកនៃមេរោគកូរ៉ូណា១៩ ត្រូវបានពង្រឹងបន្ថែម។
យោងតាមការកែប្រែច្បាប់បង្ការជំងឺឆ្លង ការរំលោភលើការស្នាក់នៅមន្ទីរពេទ្យ រឺគោលការណ៍ណែនាំដាក់អោយនៅដាច់ដោយឡែកនឹងជាប់ពន្ធនាគារក្រោមមួយឆ្នាំ រឺពិន័យជាប្រាក់ក្រោម១០លានវ៉ុន។
កម្រិតនៃការដាក់ពិន័យត្រូវបានកើនឡើង បើប្រៀបធៀបទៅនឹងបទបញ្ញត្តិដែលមានស្រាប់ដែលពិន័យជាប្រាក់ក្រោម៣លានវ៉ុននោះ។
គោលដៅនៃការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាដែលបានកំណត់ដោយអាជ្ញាធរត្រួតពិនិត្យ គឺអ្នកដែលមានរោគសញ្ញាគួរឱ្យសង្ស័យ ឬត្រូវបានពិនិត្យដោយគ្លីនិកពិនិត្យ ហើយអ្នកដែលបានទាក់ទងអ្នកដែលបានបញ្ជាក់ថាមានមេរោគជាដើម។
ចាប់ពីថ្ងៃទី១កន្លងទៅនេះ ជនជាតិកូរ៉េ និងជនបរទេសទាំងអស់ដែលបានចូលប្រទេសកូរ៉េ ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍បន្ទាប់ពីចូលប្រទេសកូរ៉េផងដែរ។
4월 5일부터 코로나19 자가격리 수칙을 위반한 사람에 대한 처벌이 대폭 강화됐다.
감염병예방법 개정에 따른 것으로, 방역당국의 입원 또는 격리 지침을 위반하면 1년 이하의 징역 또는 천만원 이하의 벌금형에 처해진다.
300만원 이하의 벌금을 부과한다는 기존 규정에 비하면 처벌 수위가 한층 높아졌다.
방역당국이 정한 격리 대상자는 의심 증상이 있거나, 선별 진료소에서 검진을 받은 경우, 확진자와 접촉한 사람 등이다.
지난 1일부터는 한국에 입국한 모든 내외국인도 입국 후 2주간 격리 대상이다.