៥នាក់បានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើនិស្សិតបរទេសម្នាក់ដោយសារតែមិនមានកាតជនបរទេស

ក្រុមមន្រ្ដីប៉ូលីសជាច្រើននាក់របស់ការិយាល័យអន្ដោប្រវេសន៍ដែលជាការិយាល័យមួយក្នុងក្រសួងយុត្តិធម៌ បានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើនិស្សិតបរទេសវ័យ២០ឆ្នាំម្នាក់ក្នុងពេលដែលពួកគេចុះចាប់ខ្លួនជនបរទេសដែលមិនមានកាតជនបរទេស ហើយបានឃុំខ្លួនចំនួន៥ថ្ងៃនៅមណ្ឌលឃុំឃាំង។

បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍KBSកាលពីថ្ងៃទី ១ ខែសីហាបានអោយដឹងថា និស្សិតជនជាតិអ៊ូស្បេកគីស្ថានវ័យ២០ឆ្នាំម្នាក់ដែលបានមករៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយនៅក្នុងខេត្តក្យុងគីដូកាលពីខែមិនាកន្លងទៅ បានទៅធ្វើក្រៅម៉ោងនៅរោងចក្រមួយកន្លែងនៅតំបន់ ហាន់អាន់ ក្នុងខេត្តក្យុងណាំ ក្នុងអំឡុងពេលវិស្សមកាលពីសាលាត្រូវបានរងការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃនៅថ្ងៃដំបូងពីក្រុមមន្ត្រីរបស់ការិយាល័យអន្ដោប្រវេសន៍ក្នុងពេលដែលពួកគេចុះចាប់ខ្លួនជនបរទេសដែលគ្មានកាតជនបរទេស។

មន្ត្រីប៉ូលីសទាំងអស់នោះត្រូវបានរាយការណ៍ថាមិនបានគោរពតាមច្បាប់និងបែបបទណែនាំអោយគោរពសិទ្ធិមនុស្សនិងច្បាប់ធ្វើកំណត់ហេតុ មីរ៉ានដា នៅតាមកន្លែងចុះចាប់ខ្លននោះទេ។

ខាងការិយាល័យអន្ដោប្រវេសន៍បានលើកឡើងថា ការចាប់ឃុំខ្លួនរយៈពេល ៥ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យរកការពិតថា តើនិស្សិតម្នាក់នេះកំពុងស្ថិតក្នុងការសក្សាឬអត់ ទោះបីជានិស្សិត Aម្នាក់នេះ ត្រូវបានពិនិត្យឃើញថាពិតជានិស្សិតបរទេសយ៉ាងណាក៏ដោយ។

បច្ចុប្បន្ននិស្សិតនោះមិនបានទទួលការព្យាបាលសូម្បីតែបន្ដិចក្នុងរយះពេលឃុំខ្លួននៅមណ្ឌលឃុំឃាំងនោះ ត្រូវបានពិនិត្យឃើញថាមានរបួសប៉ះទង្គិចខួរក្បាល ចំណែកខាងមជ្ឈមណ្ឌលជនអន្ដោប្រវេសន៍ខេត្តក្យុងណាំវិញ បានទាមទារអោយក្រសួងយុត្តិធម៌ធ្វើការស្វែងរការពិតក្នុងករណីនេះ ហើយធ្វើការសុំទោសនិងបង់ជំងឺចិត្តដល់ជនរងគ្រោះជាដាច់ខាត។

법무부 소속 출입국외국인사무소 직원들이 미등록 이주민을 단속한다며 20대 외국인 유학생을 폭행하고 닷새 동안 보호시설에 붙잡아 뒀다.

8월 1일 KBS의 보도에 따르면, 지난 3월 경기도의 한 대학원에 입학한 우즈베키스탄인 20대 유학생이 방학을 맞아 경남 함안에서 공사장 아르바이트에 나선 첫 날 미등록 이주민을 단속하는 창원출입국외국인사무소 공무원들에게 폭행을 당했다.

단속반원들은 현장에서 미란다 원칙 고지 절차와 인권 보호 준칙도 지키지 않은 것으로 알려졌다.

출입국사무소는 A씨가 유학생인 사실을 확인하고도 실제 학업 이행 여부 등을 조사해야 한다며 닷새 동안 붙잡아뒀다.

보호시설에서 아무런 치료도 받지 못한 유학생은 현재 뇌진탕 증세를 보이고 있고, 경남이주민센터는 진상 규명과 함께 피해자에 대한 사과와 보상을 법무부에 촉구했다.

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google+ photo

Google+의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중