ប្រាក់បៀវត្សរ៍សម្រាប់ទ្រទ្រង់ជីវភាពមួលដ្ឋានរបស់ស្រ្ដីរៀបការអន្ដោប្រវេសន៌ស្ថិតក្នុងភាពមិនច្បាស់លាស់

bai_CI

គណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េ (The Board of Audit and Inspection of Korea, BAI) បានវាយតម្លៃថាផ្នែកសង្គមកិច្ចកំពុងធ្លាក់ក្នុងសភាពមិនច្បាស់លាស់ដោយសារតែការផ្គត់ផ្គង់និងតម្រូវការនូវប្រាក់បៀវត្សរ៍សម្រាប់ទ្រទ្រង់ជីវភាពមួលដ្ឋានរបស់ស្រ្ដីរៀបការអន្ដោប្រវេសន៌និងពលរដ្ឋកូរ៉េ។ គណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េ បានលើកឡើងបែបនេះនៅពេលដែលកំពុងធ្វើការបង្ហាញអំពីលទ្ធផលត្រួតពិនិត្យ “ស្ថានភាពពិតនៃការជម្រុញគោលនយោបាយគ្រួសារពហុវប្បធម៌” កាលពីថ្ងៃទី ២៤ ខែឧសភាកន្លងទៅ។

សម្រាប់ពលរដ្ឋកូរ៉េអនុគ្រោះបានតែអ្នកដែលគ្មានកូនជួយឧបត្ថម្ភនិងអ្នកដែលមានការផ្គត់ផ្គង់និងតម្រូវការក្នុងកម្រិតដែលបានកំណត់ប៉ុណ្ណោះ ប៉ុន្ដែចំពោះស្រ្ដីរៀបការអន្ដោប្រវេសន៍ត្រូវជាអ្នកដែលមានកូនមិនទាន់គ្រប់វ័យនៅក្នុងបន្ទុក ឬមួយក៏ជាអ្នកដែលរស់នៅជាមួយសមាជិកគ្រួសារដើមរបស់ស្វាមី រួមទាំងលក្ខខណ្ឌផ្សេងទៀតទើបអាចអនុគ្រោះបាន។

បើទោះជាស្រ្ដីរៀបការអន្ដោប្រវេសន៍ក៏ដោយ ប្រសិនបើជាអ្នកគ្មានកូន ឬក៏កំពុងរស់នៅនិងស្នាក់នៅជាមនុស្សគ្រប់វ័យ មិនអាចទទួលប្រាក់បៀវត្សរ៍សម្រាប់ទ្រទ្រង់ជីវភាពមួលដ្ឋានបានទេ។ តែប្រសិនបើជាអ្នកកំពុងមានផ្ទៃពោះពីស្វាមីដែលបានស្លាប់នោះគឺស្ថិនក្នុងឈ្មោះដែលត្រូវអនុគ្រោះទទួល តែបើសិនជាអ្នកដែលមានផ្ទៃពោះពីការលែងលះគ្នាគឺមិនត្រូវបានរាប់បញ្ចូលទេ។

គណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េ បានវាយតម្លៃតាមរយៈគោលនយោបាយបច្ចុប្បន្នថាស្រ្ដីរៀបការអន្តោប្រវេសន៍ស្ថិតនៅក្នុងស្ថានភាពដែលមិនអាចទទួលការទ្រទ្រង់ជីវភាពមូលដ្ឋាន ហេីយខាងគណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េដាក់ស្នើសុំការសំរេចពីរដ្ឋមន្រ្ដីពាក់ព័ន្ធលើគម្រោងគោលនយោបាយនេះ។ ហើយក្រសួងសង្គមកិច្ចនិងក្រសួងគ្រួសារស្រ្ដីបានបញ្ជាក់ថានឹងសហការជាមួយក្រសួងនិមួយៗ។

គណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េ ក៏រកឃើញថាមានការខ្វះខាតក្នុងការឧបត្ថម្ភសំភារៈអំពីស្រ្ដីដែលរងគ្រោះអំពើហឹង្សារក្នុងគ្រួសារផងដែរ។ គណៈកម្មការបានវាយតម្លៃថាមានការប៉អពាល់ផ្នែកសិទ្ធិមនុស្សដោយសារស្រ្ដីរៀបការអន្ដោប្រវេសន៍ដែលមិនបានចុះឈ្មោះមិនត្រូវបានរាប់បញ្ចូលក្នុងការផ្ដល់កន្លែងស្នាក់នៅ។

គណៈកម្មការសាវនកម្ម និង ត្រួតពិនិត្យ កូរ៉េ បានដាក់ការស្នើសុំដល់រដ្ឋមន្រ្ដីក្រសួងគ្រួសារស្រ្ដីអំពីការកែប្រែគោលការណ៍ដែអោយស្រ្ដីរៀបការអន្ដោប្រវេសន៍ដែលរងគ្រោះអំពើហឹង្សាក្នុងគ្រួសារអាចទទួលបានការការពារនិងឧបត្ថម្ភចំបាច់ដោយមិនទាក់ទងនិងលក្ខខណ្ឌចុះឈ្មោះ។

감사원(The Board of Audit and Inspection of Korea, BAI)은 결혼이민자들이 내국인들과 다른 기초생활보장급여 수급 조건으로 복지 사각지대에 놓일 우려가 있다고 지적했다.

5월 24일, 감사원은 ‘다문화가족 정책 추진 실태’ 점검 결과를 공개하면서 이같이 밝혔다.

한국인은 부양의무자와 소득액 등 일정 수급기준만 충족하면 되지만 결혼이민자는 미성년자를 양육하거나 배우자의 직계존속과 주거를 같이하는 등 추가 조건을 충족해야 한다.

결혼이민자라 하더라도 자녀가 없거나 성년 자녀와 생계·주거를 같이할 경우 기초생활보장급여를 받을 수 없고, 사별한 배우자의 태아를 임신 중이면 수급 대상자가 되지만 이혼한 배우자의 태아를 임신하면 수급 대상에서 제외된다.

감사원은 현행 제도로 결혼이민자 가족이 최저한의 기초생활을 보장받지 못할 우려가 있다고 지적하고 관계 부처 장관에게 제도 개선 방안 마련을 통보했다. 복건복지부와 여성가족부는 부처 간 협의를 진행하겠다고 밝혔다.

감사원은 가정폭력을 당한 결혼 이주여성에 대한 시설입소 지원이 미흡하다는 사실도 적발했다.

미등록 이주여성이 쉼터 입소대상에서 제외돼 인권을 침해당할 우려가 있다고 지적했다.

감사원은 가정폭력 피해를 당한 결혼 이주여성이 등록 여부와 관계없이 긴급지원 및 보호를 받을 수 있도록 지침을 개정할 것을 여성가족부 장관에게 통보했다.

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google+ photo

Google+의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

w

%s에 연결하는 중