នៅឆ្នាំ២០១៧ ជនជាតិកូរ៉េទៅដើរកំសាន្ដនៅក្រៅប្រទេស កើន១៨%, ជនបរទេសមកដើរកំសាន្ដនៅក្នុងប្រទេសកូរ៉េធ្លាក់ចុះ២២%

aircraft-513641_640

កាលពីឆ្នាំ២០១៧ចំនួនជនជាតិកូរ៉េដែលចេញទៅដើរកំសាន្ដនៅក្រៅប្រទេសបានកើនឡើង ១៨% ប៉ុន្ដែចំនួនជនបរទេសដែលបានចូលមកដើរកំសាន្ដនៅក្នុងប្រទេសកូរ៉េវិញបានធ្លាក់ចុះ២២%។

បើសង្កេតមើលចំនួនស្ថិតិរបស់ការិយាល័យអន្ដោប្រវេសន៍ឆ្នាំ២០១៧ដែលបានបង្ហាញដោយក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៤ ខែគុម្ភៈ ស្ថិតិឆ្នាំមុនចំនួនជនជាតិកូរ៉េដែលចេញចូលក្រៅប្រទេសមានចំនួន៥៣,៤៤០,០០០នាក់(ហាសិបបីលានបួនសែនបួនមុឺន) គឺបានកើនឡើងច្រើនជាងឆ្នាំមុន១៧.៩%(៨,១៣០,០០០នាក់)។ ដោយឡែកចំនួនជនបរទេសដែលចេញចូលក្នុងប្រទេសកូរ៉េវិញមានចំនួន២៦,៩៦០,០០០នាក់(ម្ភៃប្រាំមួយលានប្រាំបួនសែនប្រាំមួយមុឺននាក់) គឺធ្លាក់ចុះជាងឆ្នាំមុន២២.២%(៧,៧១០,០០០នាក់)។

ចំពោះជនបរទេសដែលចូលមកប្រទេសកូរ៉េមានដូចជា ចិន ៤,៣៩០,០០០នាក់(៣២.៤%), ជប៉ុន២,២៣០,០០០នាក់(១៧.២%), អាមេរិក ៩៦០,០០០នាក់(៧.១%), តៃវ៉ាន់៩៥០,០០០នាក់(៧.១%)។

គោលបំណងចូលមកក្នុងប្រទេសដែលទទួលទិដ្ឋការស្នាក់នៅរយៈពេលខ្លីបូករួមទាំងទិដ្ឋាការទេសចរមានចំនួន(៧៧.៥%) ទិដ្ឋាការទស្សនៈកិច្ច(៥.១%)និង ទិដ្ឋាការធ្វើការងារមានចំនួន(៤.៥%)បន្ទាប់ពីទិដ្ឋាការទស្សនៈកិច្ច។ ចំពោះចំនួនជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ(រួមទាំងជនបរទេសដែលមកទស្សនៈកិច្ចរយៈពេលខ្លី)មានចំនួន២,១៨០,០០០នាក់ គិតត្រឹមចុងឆ្នាំ២០១៧។

ដោយឡែកចំពោះជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសមានជនជាតិចិន (៤៦.៧%), វៀតណាម(៧.៨%), ថៃ(៧.០%), អាមេរិក(៦.៦%)។  ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េរយៈពេលយូរលើសពី៩១ថ្ងៃមានចំនួន ១,៥៨០,០០០នាក់ ហើយក្នុងចំណោមនោះ៦៥.២%គឺកំពុងរស់នៅក្នុងទីក្រុងនៃប្រទេសកូរ៉េ។ ជនបរទេសដែលសុំសិទ្ធស្នាក់នៅក្នុងនាមជាជនភាសខ្លួនកើនឡើង៣១.៨% ច្រើនជាងឆ្នាំ២០១៥ ដែលមានចំនួន ៩,៩៤២នាក់។

2017년 외국을 다녀온 한국인이 전년보다 18% 늘었지만, 한국을 다녀간 외국인은 22%나 줄어든 것으로 나타났다.

2월 24일 법무부가 발표한 2017년 출입국 통계 자료를 보면 지난해 외국을 오간 한국인은 5천344만명으로 한 해 전보다 17.9%(813만명) 증가했다. 반면 한국을 오간 외국인 방문객은 2천696만명으로 1년 전보다 22.2%(771만명) 줄었다.

외국인 입국자 국적은 중국 439만명(32.4%), 일본 223만명(17.2%), 미국 96만명(7.1%), 대만 95만명(7.1%) 등의 순이었다.

외국인 입국자의 방문 목적은 관광을 포함한 단기체류(77.5%)가 대다수였고, 방문자격(5.1%)과 취업자격(4.5%) 방문이 뒤를 이었다.

2017년 말 한국에 체류 중인 외국인(단기방문 외국인 포함)은 218만명으로 집계됐다.

체류자 국적은 중국(46.7%), 베트남(7.8%), 태국(7.0%), 미국(6.6%) 순이었다.

91일 이상 장기 체류 외국인은 158만명이었고, 이들 중 65.2%가 수도권에 거주하는 것으로 집계됐다.

난민 신청자는 2015년보다 31.8% 증가한 9,942명이었다.

 

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google+ photo

Google+의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중