ការចូលមកប្រទេសកូរ៉េ និង ការស្នាក់នៅ (៤) -ការចូលសញ្ជាតិ-

ការចូលសញ្ជាតិសាមញ្ញគឺជាការចូលសញ្ជាតិដែលនិយមច្រើនជាងគេ

ការចូលសញ្ជាតិគឺជនបរទេសត្រូវរស់នៅក្នុងប្រទេសកូរ៉េលើសពី៥ឆ្នាំ ហើយជនបរទេសនោះអាចចុះឈ្មោះយកសញ្ជាតិតាមរបៀបចូលសញ្ជាតិធម្មតា ហើយសម្រាប់ការចូលសញ្ជាតិពិសេសគឺចូលសញ្ជាតិតាមការយកសញ្ជាតិឡើងវិញ ឬចូលសញ្ជាតិតាមអ្នកដែលគុណសម្បត្តិពិសេស(សូមមើលការចូលមកប្រទេសកូរ៉េ និង ការស្នាក់នៅ (៣) ) ។ ហើយសម្រាប់ជនបរទេសដែលមានឪពុកម្ដាយជាពលរដ្ឋកូរ៉េ, អ្នកដែលត្រូវបានទទួលយកមកចិញ្ចឹម, ជនបរទេសដែលរៀបការប្ដី/ប្រពន្ធកូរ៉េ គឺចូលសញ្ជាតិតាមការចូលសញ្ជាតិសាមញ្ញ។ ការចូលសញ្ជាតិសាមញ្ញមានការនិយមខ្លាំងក្នុងចំណោមការចូលសញ្ជាតិទាំងបីប្រភេទ ហើយ សព្វថ្ងៃចំនួនចុះឈ្មោះចូលសញ្ជាតិតាមរបៀបចូលសញ្ជាតិសាមញ្ញកំពុងមាននិន្នាការខ្ពស់។ ជាពិសេសនាពេលបច្ចុប្បន្នការទាក់ទង និង ផ្លាស់ប្ដូរគ្នារវាងមនុស្សដែលមានវប្បធម៌ផ្សេងគ្នាតាមរយះការមករៀនក្រៅប្រទេស និង ដំណើរកំសាន្តនោះ ការចុះឈ្មោះចូលសញ្ជាតិតាមរយះការចូលសញ្ជាតិសាមញ្ញរបស់គ្រួសាររៀបការអន្ដរជាតិកំពុងមានការកើនឡើង។ 

លក្ខខ័ណ្ឌចូលសញ្ជាតិរបស់ជនបរទេសរៀបការប្ដី/ប្រពន្ធកូរ៉េ

ជនបរទេសដែលរៀបការប្ដី/ប្រពន្ធកូរ៉េនៅពេលចុះឈ្មោះយកសញ្ជាតិគឺត្រូវពិចារណាលើចំណុចពីរយ៉ាង។ ទីមួយគឺត្រូវរស់នៅក្នុងប្រទេសកូរ៉េលើសពីរយះពេលដែលត្រូវបានកំណត់ ហើយជនបរទេសនោះត្រូវនៅរក្សាជីវិតរៀបការជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េ។ ព្រោះការចូលសញ្ជាតិមានភាពខុសគ្នាជាមួយការទទួលទិដ្ឋាការ(វីសា), ការចូលសញ្ជាតិមិនបណ្ដាលអោយរងការដកហូតសញ្ជាតិដើមនោះទេ ប្រសិនបើមិនទាក់ទងជាមួយបញ្ហាទទួលសញ្ជាតិពីរនោះ។ ដូច្នេះនៅពេលចុះឈ្មោះចូលសញ្ជាតិនឹងមានការត្រួតពិនិត្យលើការនៅរក្សាជីវិតរៀបការរបស់អ្នកចុះឈ្មោះចូលសញ្ជាតិមិនខាន។ ជនបរទេសដែលរៀបការប្ដី/ប្រពន្ធកូរ៉េដែលចង់ចុះឈ្មោះចូលសញ្ជាតិ គឺត្រូវមានវត្ដមានប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េទៅជាមួយសាមីខ្លួនជាអ្នកចុះឈ្មោះដើម្បីបង្ហាញអំពីការពិតនៃជីវិតរៀបការនោះ ប៉ុន្ដែប្រសិនបើប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េមិនអាចមានវត្តមានជាមួយនោះទេ ត្រូវតែមានការត្រួតពិនិត្យអំពីការនៅរក្សាទំនាក់ទំនងរៀបការតាមរយះការអង្កេតជាក់ស្ដែង។

 • ករណីនៅរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េហើយបន្ដរស់នៅក្នុងប្រទេសកូរ៉េលើសពី ២ឆ្នាំរហូតមក
 • ករណីធ្លាប់រស់នៅក្នុងប្រទេសកូរ៉េលើសពីមួយឆ្នាំដោយនៅរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េក្រោយបានរៀបការជាមួយគ្នាបាន ៣ឆ្នាំ
 • ករណីដែលអ្នករស់នៅក្នុងប្រទេសកូរ៉េក្នុងរយះពេលគ្រប់គ្រាន់ដូចកំណត់ក្នុងលក្ខខ័ណ្ឌដោយនៅរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េ ប៉ុន្តែមិនអាចរស់នៅជាមួយគ្នាដូចធម្មតាបាន ដោយសារប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េនោះស្លាប់ ឬបាត់ខ្លួន
 • ករណីដែលអ្នករស់នៅក្នុងប្រទេសកូរ៉េក្នុងរយះពេលគ្រប់គ្រាន់ដូចកំណត់ក្នុងលក្ខខ័ណ្ឌដោយផ្អែកលើសិទ្ធិរៀបការជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េដែលកំពុង ឬនឹងត្រូវទទួលសិទ្ធិចិញ្ចឹមកូនមិនទាន់គ្រប់វ័យ

សំណួរដែលសួរជាញឹកញាប់ទាក់ទងអំពីការចូលសញ្ជាតិ

សំ៖ ខ្ញុំ/នាងខ្ញុំបានរៀបការជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េ ប៉ុន្ដែសព្វថ្ងៃបានលែងលះគ្នា ហើយកំពុងចិញ្ចឹមកូនម្នាក់ឯង។ តើខ្ញុំ/នាងខ្ញុំអាចចូលសញ្ជាតិកូរ៉េបានទេ?

ចំ៖ ប្រសិនបើកំពុងចិញ្ចឹមកូនក្រោយពេលលែងលះជាមួយប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េនោះ អាចចុះឈ្មោះចូលសញ្ជាតិកូរ៉េបានតាមរយះការបញ្ជាក់ការពិតលើឯកសារបញ្ជាក់ថាចិញ្ចឹមកូន និង សៀវភៅគ្រួសារដែលមានឈ្មោះកូនជាពលរដ្ឋកូរ៉េ។ មិនតែប៉ុណ្ណោះ ទោះបីជាមិនចិញ្ចឹមកូនក៏ដោយ ប្រសិនបើមូលហេតុលែងលះ ឬការចេញរស់នៅផ្សេងគ្នារវាងប្ដី/ប្រពន្ធមិនស្ថិនៅលើជនបរទេសដែលរៀបការនោះទេ ក៏អាចចុះឈ្មោះចូលសញ្ជាតិបានដែរតាមរយះការបំពេញឯកសារផ្សេងទៀតដែលត្រូវការ។

ឯកសារដែលអាចបញ្ជាក់ថាមូលហេតុលែងលះ ឬចេញរស់នៅផ្សេងគ្នាមិនស្ថិតលើជនបរទេសដែលរៀបការ(ត្រូវតែមានលើសពី ១ក្នុងចំណោមឯកសារដែលត្រូវការ)

 • សេចក្ដីសម្រេចការកាត់ក្ដីពីតុលាការព្រហ្មទណ្ឌ ឬសេចក្ដីសម្រេចការកាត់ក្ដីលែងលះ(ករណីសេចក្ដីសម្រេចការកាត់ក្ដីលែងលះគឺត្រូវតែមានបង្ហាញអំពីកំហុសរបស់ប្ដី/ប្រពន្ធ)
 • ករណីប្ដឹងអំពីអំពើហិង្សាររបស់ប្ដី/ប្រពន្ធ ៖ សេចក្ដីសម្រេចការមិនដាក់ទារុណកម្មអ្វីមួយពីរដ្ឋអាជ្ញា
 • ករណីប្ដី/ប្រពន្ធវាយតប់ ៖ ត្រូវមានសំបុត្រពេទ្យ(ត្រូវមានការបញ្ជាក់ខ្លឹមសារនៃការរងការវាយតប់ពីភាគីម្ខាង) និង រួបថតរបួសស្នាម
 • ករណីដែលប្ដី/ប្រពន្ធខ្វះខាតផ្នែកហិរញ្ញវត្ថុ ៖ ឯកសារបញ្ជាក់ការក្យ័យធនរបស់ប្ដី/ប្រពន្ធ
 • ករណីដែលមិនដឹងដំណឹងប្ដី/ប្រពន្ធនៅទីណា ៖ លិខិតបញ្ជាក់អំពីការលុបចោលរបស់ប្ដី/ប្រពន្ធដែលបានរាយការណ៍អំពីការពិតនៃការបាត់ខ្លួន
 • លិខិតបញ្ជាក់អំពីការពន្យល់នៃការផ្ដាច់សម្ព័ន្ធអាពាហ៍ពិពាហ៍ដែលបានសរសេរដោយបងប្អូនត្រឹមជីដូនមួយរបស់ប្ដី/ ប្រពន្ធ
 • លិខិតបញ្ជាក់អំពីការពន្យល់មូលហេតុនៃការផ្ដាច់សម្ព័ន្ធអាពាហ៍ពិពាហ៍ថាគឺស្ថិតលើប្ដី/ប្រពន្ធនៅពេលដែលបានផ្ដាច់សម្ព័ន្ធអាពាហ៍ពិពាហ៍ដែលបានសរសេរដោយប្រធានភូមិរតំបន់ដែលធ្លាប់រស់នៅ

សំ៖ តើមានវិធីណាដែលអាចយកសញ្ជាតិកូរ៉េដោយមិនតម្រូវអោយខ្ញុំ/នាងខ្ញុំបោះបង់សញ្ជាតិដើមទេ?

ចំ៖ ដោយសារតែប្រទេសកូរ៉េជាប្រទេសដែលមិនអនុញាតិអោយកាន់សញ្ជាតិពីរនោះ អ្នកចុះឈ្មោះយកសញ្ជាតិកូរ៉េត្រូវទៅចុះឈ្មោះបោះបង់សញ្ជាតិដើមនៅស្ថានទូតប្រទេសរបស់ខ្លួន។ ប៉ុន្ដែសំរាប់ជនបរទេសរៀបការប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េដែលនៅរក្សាសម្ព័ន្ធអាពាហ៍ពិពាហ៍អាចទទួលយក “សម្បថមិនប្រើសញ្ជាតិបរទេស” បាន។ “សម្បថមិនប្រើសញ្ជាតិបរទេស” មានន័យថា មិនប្រើសញ្ជាតិជាជនបរទេសនៅក្នុងប្រទេសកូរ៉េ ហើយតាមរយះអត្ថន័យ ប្រសិនបើបាបប្រគល់សំបុត្រសម្បថនេះ ជនបរទេសនោះអាចយកសញ្ជាតិកូរ៉េដោយនៅរក្សាសញ្ជាតិដើមរបស់ខ្លួនដដែល។ ក៏ប៉ុន្ដែ ដោយសារករណីនេះគឺជាការបញ្ជាក់ថាជនបរទេសនោះព្រមរស់នៅក្នុងប្រទេសកូរ៉េនាមជាពលរដ្ឋកូរ៉េប៉ុណ្ណោះ នៅពេលចេញចូលនៅតាមព្រលានយន្ដហោះ ឬកំពង់ផែក្នុងប្រទេសកូរ៉េត្រូវតែប្រើលិខិតឆ្លងដែនប្រទេសកូរ៉េជាដាច់ខាត ប្រសិនបើមិនគោរពតាមនោះទេ ជនបរទេសនោះអាចប្រឈមនិងការដកហូតសញ្ជាតិជាក់ជាមិនខាន។ មួយវិញទៀត ចំពោះប្រទេសចិនដែលជាប្រទេសមិនអនុញ្ជាតិអោយកាន់សញ្ជាតិពីរនោះ ទោះជាជនបរទេសដែលរៀបការប្ដី/ប្រពន្ធដែលជាពលរដ្ឋកូរ៉េមិនបានបោះបង់សញ្ជាតិដើមក៏ដោយ ដោយយោងតាមច្បាប់របស់ប្រទេសនោះ សញ្ជាតិដើមរបស់អ្នកនោះនឹងត្រូវដកហូតជាស្វ័យប្រវត្តិ។

국적취득의 가장 큰 비중을 차지하는 간이귀화

귀화에는 5년 이상 거주한 외국인이 국적을 신청하는 일반귀화와 국적회복자 혹은 특별공로자들 등을 위한 특별귀화(입국과 체류3 참고), 그리고 대한민국 부모를 가진 외국인 자녀, 입양자, 대한민국 국민과 결혼한 결혼이민자들을 위해 마련된 ‘간이귀화’가 있습니다. 간이귀화는 세 가지 국적취득 중 한국에서 가장 큰 비율을 차지하고 있는 귀화방법으로, 현재까지도 간이귀화 신청자는 계속해서 늘어나고 있는 추세입니다. 특히 해외여행이나 유학 등으로 다른 문화의 사람들과 교류하는 일이 보다 자연스러워지면서, 국제결혼 가정의 간이귀화신청 또한 증가한 것으로 나타납니다.

결혼이민자의 국적취득 조건

결혼이민자들이 국적취득을 신청할 때에는 특별히 두 가지 사항이 고려됩니다. 먼저 한국에서 생활한 기간이 일정 기준 이상이 되어야 한다는 것과, 한국인 배우자와의 결혼생활이 계속 유지되고 있어야 한다는 것입니다. 특히 비자와 달리 국적취득은 이중국적 등의 문제가 아니라면 국적을 박탈 당하는 경우가 거의 없기 때문에, 신청 시 결혼생활 유지 확인이 철저하게 이루어집니다. 결혼이민자가 국적취득을 하기 위해서는 신청자 본인과 한국인 배우자가 함께 출석하여 결혼 생활을 입증해야 하며, 배우자가 함께 출석할 수 없을 때에는 실태조사를 통해 혼인관계 유지 상황을 확인받아야 합니다.

– 대한한국 국민인 배우자와 혼인한 상태로 대한민국에 2년 이상 계속하여 거주한 경우

– 대한민국 배우자와 혼인한 후 3년이 지난 사람 중 혼인한 상태로 대한민국에 1년 이상 계속하여 거주한 경우

– 한국인과 혼인한 상태에서 한국인 배우자의 사망, 실종 등으로 정상적인 혼인생활을 할 수 없었던 자로 거주기간 조건을 충족한 자

– 한국인 배우자와의 혼인에 따라 출생한 미성년의 자녀를 양육하고 있거나 양육하여야 할 자로서 거주기간 조건을 충족한 자

국적취득에 대해 자주 묻는 질문들

Q 한국인 배우자와 결혼했지만 현재 이혼하고 혼자 자녀를 기르고 있습니다. 제가 한국국적을 취득할 수 있나요?

A  한국인 배우자와 이혼한 후 한국인 자녀를 양육하고 있다면, 한국인 자녀 이름의 가족관계증명서와 자녀를 양육한다는 사실을 확인할 수 있는 증거 자료를 통해 귀화신청을 할 수 있습니다. 또한 자녀를 기르지 않더라도 이혼 또는 별거의 이유가 결혼이민자에게 없다면 추가 서류를 제출하여 국적취득을 신청할 수 있습니다.

이혼 또는 별거 이유가 결혼이민자에게 없다는 것을 증명하는 서류

(이 중 1개 이상을 제출해야 함)

• 형사판결문 또는 이혼판결문 (이혼판결문의 경우, 배우자의 잘못이 나타나 있어야 함)

• 배우자의 폭행 등을 고소한 경우 : 검찰의 불기소 결정문

• 배우자가 때린 경우 : 병원 진단서(상대방으로부터 맞은 내용이 나타나 있어야 함), 상처 사진

• 배우자가 경제적으로 능력이 없는 경우 : 배우자의 파산결정문 등

• 배우자가 어디에 있는지 모르는 경우 : 실종선고 사실이 기재된 배우자의 제적등본

• 배우자의 4촌 이내 친척이 작성한 혼인관계 단절 원인을 설명하는 확인서

• 혼인관계가 단절될 때 살던 지역의 통(반)장이 작성한 혼인관계 단절 원인이 배우자에게 있음을 설명하는 확인서

Q 제 본국의 국적을 포기하지 않고 한국 국적을 얻을 수 있는 방법이 있나요?

 한국은 복수국적(이중국적)을 허용하지 않기 때문에 국적신청 시 본국 대사관에 국적포기 신청을 해야 합니다. 하지만 혼인관계가 유지되고 있는 결혼이민자에 한해 ‘외국국적 불행사 서약’을 할 수 있습니다. ‘외국국적 불행사 서약’이란 대한민국에서 외국 국적을 행사하지 않겠다는 뜻으로, 서약서를 제출하면 본국 국적을 유지한 상태로 한국 국적을 얻을 수 있습니다. 다만 이것은 한국에서는 한국인으로서만 체류하겠다는 서약이기 때문에, 국내 공항·항만으로 출입국 할 때 반드시 한국여권을 사용해야 하며 이를 지키지 않을 경우 국적을 박탈당할 수 있습니다. 또한 중국 등 복수국적을 인정하지 않는 나라의 경우, 결혼이민자가 국적포기를 하지 않더라도 그 나라의 법에 따라 본국 국적이 자동으로 상실될 수 있습니다.

답글 남기기

아래 항목을 채우거나 오른쪽 아이콘 중 하나를 클릭하여 로그 인 하세요:

WordPress.com 로고

WordPress.com의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Google photo

Google의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Twitter 사진

Twitter의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

Facebook 사진

Facebook의 계정을 사용하여 댓글을 남깁니다. 로그아웃 /  변경 )

%s에 연결하는 중